ជនសង្ស័យម្នាក់ កាប់ប្រពន្ធ ឲ្យរបួសធ្ងន់ បណ្តាលមកពី ភ្លើងប្រច័ណ្ឌ

9/15/2014 0 Comments A+ a-

បាត់ដំបងៈ ជនសង្ស័យម្នាក់ ជាប្តីបានយកពូថៅ និងកាំបិតកាប់ប្រពន្ធខ្លួន បណ្តាលឲ្យរបួសធ្ងន់ កាល ពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចភូមិរូងអំពិល ឃុំខ្នាច រមាស ស្រុកបវេល ទំនងមកពីភ្លើងប្រចណ្ឌ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានធ្វើសកម្ម ភាព រួចកសាងសំណុំរឿង បញ្ជូនមកស្នងការខេត្ត នៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ ដើម្បីចាត់ការបន្ត តាមច្បាប់ ។
មន្រ្តីនគរបាល ស្រុកបវេលម្នាក់ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ម៉ែ ពៅ ភេទប្រុស អាយុ៤១ឆ្នាំ ដែលបានយកពូថៅ និងកាំបិតកាប់ទៅលើប្រពន្ធឈ្មោះ ញាណ ស៊ីឈួន ភេទ ប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានសាច់ ញាតិ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តទាំងយប់ ។
ប្រភពបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានមកពីស្រែ ហើយបានឈ្លោះគ្នាជាមួយប្រពន្ធ ព្រោះតែខឹងពេលទូរស័ព្ទមក ប្រពន្ធពេលណា មិនដែលលើកទូរស័ព្ទទាល់តែសោះ ពិសេសនោះ គឺមិន ដែលបានរួមរ័កជាមួយគ្នាទេ ហើយសង្ស័យថា ប្រពន្ធមានសាហាយទៀតផង ដោយសារតែទ្រាំលែង បាន ក៏យកកាំបិត និងពូថៅ មកកាប់ប្រពន្ធចំស្មា និងក្បាល បណ្តាលឲ្យរបួសធ្ងន់ ។ បន្ទាប់ពីជន សង្ស័យធ្វើសកម្មភាពហើយ សមត្ថកិច្ចបានចុះឃាត់ខ្លួនបានភ្លាមៗ រួចនាំយកមកអធិការស្រុកសួរនាំ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាមានបំណងកាប់ ប្រពន្ធខ្លួនសម្លាប់ចោលពិតប្រាកដមែន ដោយសារតែខ្លួនខានបានរួមរ័កជាមួយជាយូរខែមកហើយ និងសង្ស័យប្រពន្ធខ្លួនមានប្រុសថ្មីទៀតផង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបវេល បានកសាងសំណុំរឿង បញ្ជូនមកស្នង នគរបាលខេត្ត នៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ ដើម្បីចាត់ការបន្តតាមច្បាប់ ៕





________________
ផ្តល់សិទ្ទិដោយ៖dap-new