Justin និង Selena ឡើងសណ្ឋាគារតែ មួយក្រោយទទួលស្គាល់ ចំណងស្នេហ៍ជាថ្មី
បន្ទាប់ពីបានបើកចំហអំពីទំនាក់ទំនង
ស្នេហារបស់ខ្លួនសារជាថ្មី គូស្នេហ៍តារាចម្រៀងប៉ុបវ័យក្មេង Justin
Bieber និង Selena Gomez
ត្រូវបានគេឃើញស្និទ្ធស្នាលជាមួយគ្នាម្ដងទៀត នៅទីក្រុង Las Vegas
កាលពីថ្ងៃសៅរ៍ នៅសណ្ឋាគារ Hard Rock Hotel & Casino។
សាក្សីម្នាក់បានប្រាប់គេហទំព័រ
E! News ថា
គេបានឃើញតារាទាំងពីរដួងបានចំណាយពេលជាមួយគ្នាយ៉ាងស្និទ្ធស្នាល
នៅបរិវេណអាងហែលទឹក នៅសណ្ឋាគារ ក្នុងនាមជាភ្ញៀវពិសេស។
រូបភាព Bieber ឈរក្បែរអាងហែលទឹកនៃសណ្ឋាគារ Hard Rock Hotel & Casino
នៅថ្ងៃសៅរ៍នោះដែរ តារាចម្រៀង
Gomez ក៏បានចំណាយពេលជាមួយមិត្តភ័ក្ដិស្រីៗរបស់នាងមួយចំនួនដែរ
នៅក្បែរអាងហែលទឹកនោះ
ហើយពួកគេបានថតរូបស្លៀកឈុតប៊ីគីនីទាំងអស់គ្នា និងបង្ហោះលើ
Instagram របស់មិត្តម្នាក់គឺតារាចម្រៀង Liane V។
Bieber
ដែលបានធ្វើដំណើរទៅទីក្រុងនេះដើម្បីគាំទ្រមិត្តភ័ក្ដិជាកីឡាករ
ប្រដាល់ Floyd Mayweather Jr. ក្នុងការប្រកួតរបស់គេជាមួយអ្នកប្រដាល់
Marcos Maidana នៅសង្វៀន MGM Grand Garden Arena
បាននិយាយនៅក្នុងសវនាការជំនុំជម្រះរឿងក្ដីរបស់គេជាមួយអ្នកថតរូប
កាលពីពេលថ្មីៗនេះថា រូបគេ និង Gomez
បច្ចុប្បន្នគឺជាសង្សារនឹងគ្នាដដែល។
តារាចម្រៀងទាំងពីររូបបានចាប់
ផ្ដើមទំនាក់ទំនងស្នេហាដំបូងកាលពីខែធ្នូ ឆ្នាំ២០១០
ដែលក្រោយមកពួកគេក៏បានប្រកាសបញ្ចប់ចំណងស្នេហ៍នេះវិញ
កាលពីខែមករា ឆ្នាំ២០១៣។
ក្រោយមកពាក្យចចាមអារ៉ាមថាពួកគេត្រូវរ៉ូវគ្នាវិញ
បានលេចឮជាច្រើនលើកច្រើនសារ ប៉ុន្តែទើបតែសប្ដាហ៍មុននេះប៉ុណ្ណោះ
ដែល តារាវ័យ ២០ឆ្នាំ Justin Bieber បានបញ្ជាក់រឿងនេះដោយផ្ទាល់ ៕
រូបភាពដែលតារាចម្រៀង Liane V ដែលជាមិត្តភក្តិរបស់ Selena Gomez បង្ហោះលើ Instagram
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ eonline
ប្រភព៖ eonline