Tim Cook៖ ការធ្លាក់ចុះនៃការលក់ iPad មិនមែនជារឿង ត្រូវខ្វល់ខ្វាយនោះទេ
ខណៈពេលដែលវត្តមាន iPhone និង iPad
ម៉ូដែលថ្មីជិតបង្ហាញខ្លួននោះ ការលក់ iPad របស់ក្រុមហ៊ុន Apple
ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះយ៉ាងគំហុកនា រយៈពេលប៉ុន្មានខែចុងក្រោយនេះ
ប៉ុន្តែលោក Tim Cook បានថ្លែងឲ្យដឹងថា វានឹងល្អឡើងវិញក្នុងពេលឆាប់ៗនេះ។
លោក Tim Cook នាយកប្រតិបត្តិ Apple បានថ្លែងឲ្យដឹងថា ការធ្លាក់ចុះនៃការលក់ iPad នេះ វាហាក់ដូចជាការបើក រថយន្តទៅប៉ះ នឹងទួលនៅតាមផ្លូវដូច្នេះ ប៉ុន្តែនៅពេលប៉ះរួចរថយន្តក៏បាន ធ្វើដំណើរទៅមុខជាធម្មតា។
លោកបានបន្តទៀតថា ការធ្លាក់ចុះនេះដោយសារតែអតិថិជនរបស់ខ្លួនមួយចំនួនបាននឹងកំពុងតែរងចាំទិញ iPad ម៉ូដែលថ្មីដែលនឹង បង្ហាញខ្លួនឆាប់ៗនេះ។ លោក Cook បន្តទៀតថា ការធ្លាក់ចុះនេះ វាមិនមែនជារឿងដែល Apple ខ្វល់ខ្វាយនោះទេ។
គួរបញ្ជាក់ផងដែរថា នៅត្រីមាសមុននេះ Apple លក់ iPad បានត្រឹមតែ ១៣,៣លានគ្រឿងប៉ុណ្ណោះ ខណៈដែលត្រីមាសដូចគ្នាកាលពីឆ្នាំមុន លក់បានរហូតដល់ ១៤,១លានគ្រឿង៕