Thai Airways ចាត់វិធានការ បង្ការរោគ Ebola ចំពោះអ្នកដំណើរ

8/19/2014 0 Comments A+ a-

thai airwayយោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថៃ (Thai Airways) បានចេញសេចក្តីប្រកាស ស្តីពីវិធានការការពារវិរុស Ebola ដើម្បីផ្តល់ទំនុកចិត្តដល់ដំណើរ ដែលប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Thai Airways ។ នៅ ក្នុងកម្មវិធីនេះដែរ ត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ដោយ ភាគី ក្រុមហ៊ុនបានអញ្ជើញសាធារណជន និង អ្នកសារព័ត៌មាន ដើម្បីបង្ហាញពីដំណាក់កាល នៃការធ្វើអនា ម័យ និងបាញ់ថ្នាំសម្លាប់មេរោគ នៅបរិវេណព្រលានយន្តហោះ ។ លោក អនុសន នាគស៊ីឈុំ ប្រធានក្រុមហ៊ុន Thai Airways ស្តីទី បានថ្លែងថា សម្រាប់វិធានការការពារ វិរុស Ebola ក្រសួងសុខាភិបាល បានផ្តល់ប្រឹក្សាពីវិធីបង្ការវិរុស Ebola ចែកចេញជា ២ ដំណាក់កាល ទី១ ត្រួតពិនិត្យ លើអ្នកដំណើរ ដែលមានភាពប្រថុយប្រថាន និងធ្វើដំណើរចេញពីតំបន់ ផ្ទុះមេរោគ Ebola ទី២ ត្រៀមទីកន្លែង ក្រុមការងារ និងឧបករណ៍សុខាភិបាល សម្រាប់ត្រួតពិនិត្យចំពោះបុគ្គល ដែលសង្ស័យថា ឆ្លងវិរុស Ebola ៕ _________________________- ផ្តល់សិទ្ទិដោយ៖dap-news Read