Premier League រដូវកាល ២០១៤-២០១៥ ថ្លៃដើម កើនដល់កំពូល ៦៤៧ លានផោន
ព័ត៌មានកីឡា ៖យោងតាមការការបង្ហាញរបស់
camnews កន្លងមកធ្លាប់បញ្ជាក់ហើយថា រដូវកាល Premier League ២០១៤-២០១៥
នឹង ត្រូវធ្វើ ឡើងនៅថ្ងៃ សៅរ៍ ទី ១៦ ខែ សីហា ឆ្នាំ ២០១៤ នេះ
ដោយស្របទៅតាមរបាយការណ៍ចំណាយ សម្រាប់រដូវក្ដៅក្នុង league
កំពូលរបស់អង់គ្លេសនេះ ។ក្នុងរដូវកាលថ្មីរបស់ Premier League នេះមានសមាសភាព
ក្រុមជើងខ្លាំង ចំនួន ២០ ក្រុមចូល រួមប្រកួត ។
ហើយមិនត្រឹមតែប៉ុណ្ណោះ ទិន្ន័យ ដែលទទួល បានពី
ការវិនិយោគទុនពីក្រុមទាំងអស់គឺ មានចំនួន ៦៤៧ លានផោន ច្រើនជាង
រដូវកាលកន្លង មកចំនួន ១៧ លាន ផោន ។ របាយការណ៍ នេះ អ្នកជំនាញ
ជឿជាក់ថា អាចនឹងឈាន ទៅដល់ចំនួន ១០០០ លានផោនសម្រាប់ការវិនិយោគទុននេះ
។ សម្រាប់ការចាប់ផ្ដើមបើកទ្វារដំបូងរដូវកាល Premier League នេះ
គឺមានជំនួបគ្នារវាង Swansea នឹង Manchester United
ដែលក្រុមនេះទើបតែទទួលការដឹកនាំពីអ្នកគ្រប់គ្រងថ្មីគឺលោក Louis van Gaal
បន្ដពីលោក David Moyes។ 
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី
ប្រភព៖ ប៊ីប៊ីស៊ី