អគ្គិភ័យឆេះឃ្លាំងស្ដុក ក្រណាត់ របស់ រោងចក្រ PPS នៅជិតរង្វង់ មូលកាំកូស៊ីធី
ភ្នំពេញ ៖ ឃ្លាំងស្ដុកក្រណាត់របស់រោង
ចក្រPPS ដែលមានទីតាំងស្ថិតនៅភូមិទួល គោក សង្កាត់បឹង កក់ទី១ ខណ្ឌទួលគោក
ពោលនៅជិតរង្វង់មូលកាំកូស៊ីធី ត្រូវបានអគ្គិ ភ័យឆាបឆេះនៅវេលា ម៉ោង
៤និង៣០នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤នេះ បណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពល
រដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចពន្លត់អគ្គិភ័យរាជ ធានីភ្នំពេញ
ចុះទៅជួយអន្ដរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ។
យោងតាមសេចក្ដីរាយការណ៍ពីសាក្សី
មួយចំនួនបានឱ្យដឹងថា មុនដំបូងឡើយគេ បានឃើញ ផ្សែងហុយចេញពីឃ្លាំងស្ដុកក្រណាត់
របស់រោងចក្រមួយនេះ ខ្មួលខ្មាញ់ឡើងទៅ លើធ្វើឱ្យមាន ការភ្ញាក់
ផ្អើលយ៉ាងខ្លាំងរហូត ទាក់ទងទៅសមត្ថកិច្ចនិងអាជ្ញាធរ ចុះមក
ជួយអន្ដរាគមន៍ភ្លាមៗ នៅកន្លែង កើតហេតុ។ មួយសន្ទុះក្រោយមក
រថយន្ដពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែង កើតហេតុ
ដើម្បីបាញ់ពន្លត់ ប៉ុន្ដែរហូតដល់ មកដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែលនេះ កម្លាំង
សមត្ថកិច្ចនិងអាជ្ញាធរបាននឹងកំពុង ជួយអន្ដរាគមន៍នៅឡើយ ។
_____________________
ផ្តល់សិទ្ទិដោយ៖dap-news