ប្រទេសផ្តល់ជំនួយ នៅតែផ្តល់ជំនួយទោះ បីជាពុករលួយ
ម្ចាស់
ជំនួយនៅតែបន្តផ្តល់ប្រាក់ដល់រដ្ឋាភិបាលកម្ពុជាបើទោះបីជាមាន
ករណីម្តងហើយម្តងទៀតពីការកិបកេងលុយ។
តើនរណាត្រូវការនរណានៅទីនេះ?
រដ្ឋាភិបាលឬម្ចាស់ជំនួយរបស់ប្រទេសកម្ពុជា?
ខ្ញុំគិតថា
តាមពិតវាប្រហែលជាការសហការគ្នាត្រូវទេ?
ពួកគេត្រូវការគ្នាទៅវិញទៅមកតាមវិធីណាមួយ
ដោយសារតែប្រព័ន្ធការងារផ្តល់ជំនួយ
វាដូចជាមិនអាចធ្វើតែម្ខាងបាននោះទេ។
ដូច្នេះប្រសិនបើអ្នកទទួល
បានជោគជ័យនៅក្នុងការធ្វើឲ្យប្រទេសមួយរីកចម្រើនដោយមិនពឹង
ផ្អែកលើជំនួយបរទេស
នោះអ្នកបានបង្កើតការងារមួយដោយខ្លួនឯងសម្រាប់ប្រទេសអ្នក
ប៉ុន្តែប្រសិនបើអ្នកនៅតែយកជំនួយ ពីបរទេសដដែលនោះ
ដូច្នេះអ្នកអាចបន្តរស់នៅតាមបែបឡូយឆាយ
និងម្ហូបដ៏ល្អដែលមាននៅភ្នំពេញ
ហើយជាមួយគ្នានេះដែរអ្នកធំក៏នៅតែអាចជិះរថយន្តទំនើបរបស់ពួក
គេដូចជា Bentleighs ឬ Rolls Royce របស់ពួកគេដដែល។
ដូច្នេះខ្ញុំគិតថាអ្នករាល់គ្នាឈ្នះ លើកលែងតែប្រជាពលរដ្ឋ
តូចតាចដែលមិនបានផលប្រយោជន៍ពីជំនួយនោះ ជាអ្នកមិនសប្បាយចិត្ត
ដែលពួកគាត់ទំាងនោះគួរតែឬត្រូវតែទទួលបាន។
អ្នក
បាននិយាយអំពី«ការបដិសេធផ្តល់ជំនួយ»
ថាតើពេលណាជារយៈពេលសមរម្យសម្រាប់ធ្វើឲ្យប្រទេសកម្ពុជាអាច
វិវឌ្ឍទៅជាប្រទេសលទ្ធិប្រជាធិបតេយ្យដែលមានស្ថិរភាពបាន?
លោក (Gordon Brown) បាននិយាយថា
នៅពេលដំបូងៗវាយ៉ាងហោចណាស់ក៏ត្រូវការរយៈពេលរាប់រយឆ្នាំ
ដែលជាពេលពិបាកបំផុត មិនអ៊ីចឹង? ដូច្នេះប្រសិនបើអ្នកគិត
អំពីរយៈពេលដែលនាំឲ្យអឺរ៉ុបមានអ្វីដូចដែលគេមាននាបច្ចុប្បន្ន
នេះ នោះវាជាសន្ធិសញ្ញានៃ (West phalia) ឆ្នាំ១៦៤៨
នោះហើយវាជាពេលដែលអឺរ៉ុបបានក្លាយជាតំបន់អឺរ៉ុបដែលអាចប្រទេស
ចូលរួមមានតិច ឬច្រើន ដោយសារបញ្ហាព្រំដែនត្រូវបានដោះស្រាយ
ប្រជាជាតិត្រូវបាន បង្កើតឡើង។ ប្រសិនបើយើងគិតអំពីថា
តើនៅពេលដែលទ្វីបអឺរ៉ុបអាចក្លាយមកដល់សព្វថ្ងៃនេះ?
តើពួកគេត្រូវការចំណាយពេលប៉ុន្មានរយឆ្នាំ?
នៅពេលដែលយើងរំពឹងថា ជាការដែលល្អធ្វើឲ្យទី្វប
អាហ្វ្រិកដូចជាអឺរ៉ុប
ក្នុងន័យជាប្រជាជាតិរបៀបដែលព្រំដែនយកទៅប្រើប្រាស់ ។ល។
វាមិនសម ហើយដូចគ្នាទៅនឹងប្រទេសកម្ពុជាដែលខ្ញុំតែងចោទឡើង
ដោយសារវា ពិតណាស់ត្រូវការចំណាយពេលវេលា
ហើយខ្ញុំមិនអាចនិយាយរហូតទៅដល់រាប់រយឆ្នាំនោះទេ
ប៉ុន្តែវាអាចចំណាយពេលពី៣ទៅ៥ឆ្នាំឬក៏១០ឆ្នាំ
ក៏ថាបានក្នុងការរៀបចំគម្រោង វាប្រហែលជា អាច២ទសវត្សរ៍ទៀត
ហើយត្រូវមានឆន្ទៈក្នុងការតស៊ូផងដែរ ជាការពិតវាមិនប្រាកដថា
ពិតជាឯករាជ្យនោះទេ តែយ៉ាងណាមិញវាគ្រាន់បើជាងចំាជំនួយបរទេស
ឬម្ចាស់ជំនួយផ្សេងទៀតដែលខ្ញុំគិតថា
ទាំងម្ចាស់ជំនួយនិងទស្សនវិស័យអ្នក ទទួល ថា
យើងបោះបង់គំនិតនៃការកសាងសមត្ថភាពមួយចំនួន។
ហើយសំខាន់យើង[ម្ចាស់ជំនួយ]
នឹងគ្រាន់តែជាការធ្វើការងារនេះជំនួសអ្នក [ទទួលជំនួយ]
ខណៈពេលដែលអ្នកទទួលបានថវិកា ហើយយើងនឹងធ្វើ ហាក់ដូចជាអ្នក
[ទទួលជំនួយ] កំពុងតែធ្វើការងារនេះ
ប៉ុន្តែការពិតអ្នកដែលធ្វើការនេះគឺជាទីប្រឹក្សាសោះ ។
បើ
ទោះបីជារដ្ឋាភិបាលបានមានរបៀបវារៈពិតប្រាកដក្នុងការធ្វើកំណែ
ទម្រង់ប្រឆាំងនឹងអំពើពុករលួយនេះវាយ៉ាណា
តើវាអាចបញ្ជ្រាបចូលទៅក្នុងប្រព័ន្ធបក្ខពួកនិយមដ៏ស៊ីជម្រៅបាន
ដែរឬទេ?
អ្វីៗទំាងអស់គឺធ្វើឡើងតាមរយៈទស្សនៈ
បក្ខពួកនិយម រាល់រដ្ឋមន្ត្រីគឺជាគ្រួសារនិយម
ហើយវាពិតជាពិបាកណាស់ក្នុងការចាកឲ្យឆ្ងាយពីរឿងនេះ។
ខ្ញុំគិតថា ការធ្វើការបែបបក្ខពួកនិយម
វាពិតជាជ្រួតជ្រាបយ៉ាងខ្លាំងនៅកម្ពុជា ហើយនៅពេលដែលអ្នកដឹង
និងឃើញរបៀបការងារបែបនេះជាច្រើន ទសវត្សរ៍ទៅហើយ
តើអ្នកអាចនឹងនិយាយម្តេចកើតទៅ។
អ៊ីចឹងនៅពេលដែលអ្នកបានគ្រប់គ្រងក្រសួង ណាមួយ
តើអ្នកនឹងមិនប្រើប្រាស់ក្រសួងដើម្បីរកលុយសម្រាប់គ្រួសារអ្នក
ទេឬ? ខ្ញុំគិតថា វាត្រូវការវិធីគិតថ្មី ដែលខ្ញុំមិនជឿថា
បក្សប្រឆំាងនឹងគិតដល់ចំណុចនេះនោះទេ។
វាមានភាពជាក់ស្តែងជាច្រើនដែលថា
មនុស្សយើងបានស៊ាំនឹងទម្លាប់បែបនេះដែលនឹងមិនអាចជួយមាន
ប្រសិទ្ធភាពបាននោះទេ។
សូមលោកអធិប្បាយឲ្យលម្អិតជាងនេះចំពោះការលើកឡើងរបស់លោកទៅលើឥរិយាបថការងារឥតប្រសិទ្ធភាពនេះ?
ប្រាកដណាស់ យើងដឹងថា
ថវិកានឹងអាចគ្រប់គ្រងរាល់វិធី ដែលបង្ហាញថា
វាគឺកំពុងតែជះឥទ្ធិពល លើបណ្តាប្រទេសជាច្រើនជាងកម្ពុជាទៅទៀត
ហើយវាមិនបានដាក់បញ្ចូលក្នុងគណនីនោះទេ។
ដូច្នេះលុយដែលបានពីអ្នកគាំទ្រនៃគណបក្ស
គួរតែត្រូវចំណាយឲ្យមានតម្លាភាព និងចាំបាច់ត្រូវមានគណនេយ្យភាព។
បើសិនជាមេដឹកនំាបើកឡាន Mercedes
សួរថាតើលុយនោះបានមកពីណា?
បើសិនពួកគេបានរៃអង្គាសប្រាក់ពីអ្នកគំាទ្រឯនាយសមុទ្រនោះ
សំណួរគឺត្រូវតែមានចម្លើយ។
ខ្ញុំមិនចំបាច់បញ្ចេញឈ្មោះឲ្យចំនោះទេ ប៉ុន្តែខ្ញុំគិតថា
ភ័ស្តុតាងដ៏ច្បាស់នៅ នឹងមុខ
ដោយនៅទីនេះយើងឃើញមនុស្សមួយចំនួនបើករថយន្តថ្មីៗ
ហើយវាខុសពីការដែលយើងចង់បានទៅហើយ។ ខ្ញុំគិតថា
វាបានផ្ញើសារខុសប្រសិនបើថ្នាក់ដឹកនាំទៅចុះឡើងហើយនិយាយថា
ខ្ញុំឲ្យអ្នកឯង១ម៉ឺនដុល្លារក្នុងតួនាទីនេះ ហើយ
ពួកគេមិនទាន់ក្លាយជាមន្រី្ត រាជការក្នុងជួររដ្ឋាភិបាលនៅឡើយ
ហើយហេតុអ្វីពួកគេអាចនិយាយ រឿងបែបនេះបាន?
នៅ
ក្នុងសៀវភៅរបស់លោកបានសេរសេរថា (អ្នកមានចិត្តបុណ្យ)
ដែលហាក់សំដៅថា ប្រជាពលរដ្ឋក្នុងប្រទេសនេះ
អាចនឹងដល់ពេលបញ្ចប់ការពឹងផ្អែកលើជំនួយបរទេសហើយ
តើលោកអាចផ្តល់ហេតុផលសមរម្យបានទេ?
ខ្ញុំគិតថា
វាជាក់ស្តែងណាស់ដែលជម្លោះត្រូវបានធ្វើឡើងសម្រាប់ការយកឈ្នះនូវ
អំពើល្អ ហើយវាជារឿងអាក្រក់ណាស់។ នៅពេលដែលអ្នកជឿថា
អ្នកមិនអាចជួយអ្វីបានដោយសារតែមិនឆ្លងកាត់ដៃមនុស្ស
ដែលលួចប្រាក់នោះ
បន្ទាប់មកអ្នកត្រូវតែសម្រេចចិត្តនៅត្រង់លើចំណុចដែលថា
អ្វីដែលអ្នកគួរធ្វើវាឬមិនគួរ
ហើយជាធម្មតាក្នុងប្រទេសកម្ពុជាអ្នកធំគេនៅតែធ្វើ
ហើយគេបានយកដៃខ្ទប់ច្រមុះពួកយើងមិនឲ្យធ្វើអី្វទៀតផង
ប៉ុន្តែខ្ញុំនឹងប្រកែក ហើយថា វាជាសារដ៏ល្អដែលអាចកើតឡើង បាន
ដូចជានៅពេលដែលប្រទេសយើងធ្លាក់ទៅស្ថានការណ៍ កាលពីឆ្នាំ១៩៩៧
ព្រឹត្តិការណ៍គប់គ្រាប់បែកក្បែរអតីតរដ្ឋសភាក្នុងឆ្នាំ១៩៩៧ដដែល
និងរដ្ឋប្រហារយោធាឆ្នាំ១៩៩៧។ ជំនួយបរទេស
ត្រូវបានកាត់ផ្តាច់ពីរដ្ឋាភិបាលដែលភ្លាមនោះ
ត្រូវរកវិធីដើម្បីរស់ដោយខ្លួនឯងដោយពុំមានជំនួយពីបរទេស
ហើយការកែទម្រង់បែបនោះហើយទើបលទ្ធផលទទួលបានបែបហ្នឹង។
ខ្ញុំចង់មានន័យថាប្រជាជនទៅវិញទេ
ដែលជាអ្នករងផលប៉ះពាល់ពីអំពើនោះ
ដោយការយកពន្ធអាករបន្ថែមលើតម្លៃពន្ធធម្មតា
ដោយសារតែព្រឹត្តិការណ៍ឆ្នាំ១៩៩៧
ហើយលទ្ធផលចុងក្រោយពួកគេទទួលបានប្រាក់ចំណូលដ៏ច្រើន។
តើអ្វីខ្លះគឺជាបញ្ហាដែលលេចចេញ នៅរាល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលតែងជួបប្រទះបញ្ហាដូចៗ គ្នាដូចនេះ?
ខ្ញុំគិតថា រឿងនេះវាត្រូវការ
ការបញ្ចូលប្រជាពលរដ្ឋខ្មែរ
ដើម្បីដោះស្រាយនូវអ្វីដែលជាបញ្ហាហើយជនបរទេស
ដែលគេមកពីខាងក្រៅប្រទេសបាននិយាយថា
ខ្ញុំមានដំណោះស្រាយសម្រាប់បញ្ហាអ្នកឯងបានហើយ
តើវាមានន័យដូចម្តេចទៅ? ដែលបរទេសដែលទើបតែនឹងមកស្រុកខ្មែរ
ទើបតែ២-៣អាទិត្យឬ២-៣ខែ ឬក៏អាច១-២ឆ្នាំ គឺគេមិនអាចដឹងថា
ប្រជាជនខ្មែររស់នៅ ឬមានបទពិសោធបែបណានោះទេ។
ដូច្នេះខ្ញុំគិតថា
ដំបូងត្រូវស្តាប់នូវការយល់ដឹងពីប្រជាជនខ្មែរសិន
ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយនេះជារឿងដ៏សំខាន់មួយ។
វាមានន័យថា ការទទួលស្គាល់ការពិត ដែលថា ពេលខ្លះ ចេតនាល្អ
វានឹងអាចឈ្នះទៅលើភាពមហន្តរាយ
ហើយវាសំខាន់ណាស់ក្នុងការធ្វើវានឹងកុំឈប់ ចេតនាទំាងនោះ។
ជារឿយៗយើងតែងនិយាយថា ធ្វើអ្វីមួយឲ្យផ្សេងពីនេះ
ដោយគ្រាន់តែឲ្យវាផ្សេងពីនេះទៅ
ប៉ុន្តែពេលខ្លះធ្វើអ្វីឲ្យផ្សេងពីនេះ វាមានន័យថា
អាចនឹងអាក្រក់លើសដើម។
តើ
មានវិធីអ្វីខ្លះដែលម្ចាស់ជំនួយអាចកែប្រែយុទ្ធសាស្រ្តរបស់ខ្លួន
ដើម្បីដោះស្រាយជាមួយរដ្ឋាភិបាលកម្ពុជាដែលអាចធ្វើឲ្យប្រសើរឡើងនូវ
ស្ថានភាពនេះ?
ខ្ញុំគិតថា
វាអាចនឹងមានពន្លឺល្អត្រូវទេ?
ឧទាហរណ៍ដូចជាក្រុមប្រឹក្សាអាជ្ញាកណ្តាលនៃប្រទេសកម្ពុជា
គឺជាស្ថាប័នដែលបានកសាងភាពជឿចិត្តបានប៉ុន្មានឆ្នាំកន្លងនេះ។
វាបានដោះស្រាយបញ្ហាជាច្រើនរវាងកម្មករនិងថៅកែរោងចក្រ។
នៅចំណុចនេះនៅពេលដែលវាបានបង្កើតឡើងគឺវាបានធ្វើឲ្យអាជ្ញាធរ
ពាក់ព័ន្ធអាចមានសិទ្ធិក្នុងការដោះស្រាយបានយ៉ាងឯករាជ្យ
ប៉ុន្តែពួកគេ នៅក្រោមសម្ពាធដូចជា ការសម្រេចចិត្តរបស់ពួកគេ
គឺមិនតម្រូវឲ្យត្រូវតែធ្វើនោះទេ ឬថាពួកគេឯករាជ្យ ប៉ុន្តែ
ពួកគេធ្វើអំណាចពួកគេមានឥទ្ធិពលនោះទេ។
សូមអរគុណហើយដែលការសម្រេចចិត្តពួកគេធ្វើឡើងក្នុងដែនកំណត់នៃ
អំណាច ប៉ុន្តែលទ្ធផលគឺល្អ ដូច្នេះយ៉ាងណាមិញ
ពួកគេអាចដោះស្រាយបញ្ហា ដោយពុំមានសម្ពាធផ្ទៃក្នុងរបស់ពួកគេ។
តើ
អ្នកគិតថាអ្វីការព្រមព្រៀង
នៅពេលដែលភាពជាប់គំាងរវាងបក្សប្រឆាំងនិងរដ្ឋាភិបាលដើម្បីបញ្ចប់
ការជាប់គាំងផ្នែកនយោបាយ?
វាមានការរំពឹងទុកថា
ដូចជារបាំរបស់ជនជាតិជប៉ុនមួយប្រភេទដែលក្បាច់រំាគឺរំាបានយ៉ាង
ល្អ គឺរបំាដែលមានឈ្មោះថា កាបូគី ដែលពួក(មន្រី្តខ្មែរ)
គេអាចធ្វើវាបានជាយូរមកហើយ ហើយជាការពិត
ពួកគេអាចធ្វើវាឡើងបានប្រសើរជាងនេះទៅទៀត
បង្ហាញដោយត្រឹមត្រូវការពិតតាមរយៈរបាយការណ៍រាល់កិច្ចចរចា
ឬក៏ទូរទស្សន៍ជាដើម។ វាមិនបានដូចអ្វីដែលពួកគេ
លើកឡើងក្នុងទិដ្ឋភាពក្នុងកិច្ចព្រមព្រៀងគ្នានោះទេ
ហើយវាបណ្តាលទៅវាមានអំពើហិង្សា និងការចាប់ខ្លួន
និងរឿងផ្សេងៗទៀតនោះ
អ្នកគំាទ្របក្សប្រឆំាងនិងសូម្បីតែបក្សកាន់អំណាចត្រូវតែយល់
អំពី ថានឹងអាចឡើងដល់កម្រិតនោះ
ហើយសម្រាប់មនុស្សមួយចំនួនបាននិយាយ ថា គេនឹងទៅឲ្យកាន់តែឆ្ងាយ
តាមតែដែលអាចធ្វើបាន ហើយឥឡូវនេះ ពួកគេត្រូវតែសម្របសម្រួល
ហើយថា យើងសុំទោសដែលយើងមិនបានទៅដល់កន្លែងដែលយើងចង់ទៅ
ដែលយើងធ្លាប់សង្ឃឹមទុករហូត១០០ភាគរយ
ប៉ុន្តែយ៉ាងណាក៏យើងបានលទ្ធផលតិចតួចដែរ
យើងឃើញមានអ្នកគំាទ្រជាច្រើនបញ្ចេញមតិពួកគេតាមរយៈ
បណ្ដាញអ៊ីនធឺណិត ហើយដោយចោទថា បក្សប្រឆំាងមានការក្បត់
នឹងពាក្យសម្តីផ្សេងៗជាដើម ប៉ុន្តែខ្ញុំគិតថា
ចំណុចនេះនឹងមានការយោគយល់
ប៉ុន្តែផ្ទុយទៅវិញបក្សប្រឆំាងបែរជាប្រើពាក្យថា
ពួកយើងប្រឹងប្រែង ពួកយើងបានប្រឹងប្រែងយ៉ាងខ្លាំង រហូតបាន
មកដល់ចំណុចនេះ។
តើអ្នកគិតថា គណបក្សប្រឆំាងគិតត្រូវក្នុងការចុះកិច្ចព្រមព្រៀង?
យើងនឹងត្រូវតែរង់ចំាមើល
នូវអ្វីដែលកើតឡើងនៃខែបន្ទាប់និងប៉ុន្មានឆ្នាំទៀត
នៅពេលដែលគណបក្សប្រឆាំងចូលក្នុងរដ្ឋសភានឹងសួរនូវសំណួរដ៏លំបាក
ៗ នេះ គឺជាឥរិយាបថដែលគណបក្សប្រឆាំងត្រូវបានទាមទារហើយសង្ឃឹមថា
បក្សប្រឆំាងនឹងបង្កើននូវសម្ពាធ
ទៅដល់ថ្នាក់ក្រោមនៃគណបក្សកាន់អំណាចដើម្បីទទួលបានចម្លើយទៅ
កាន់ពួកគេ នូវការទទួលខុសត្រូវមួយ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍