១​ថ្ងៃ​ចាប់​បាន​៣​នាក់ ​ដែល​បន្លំ​ខ្លួន​ចូល ​ប្រឡង​ជំនួស​

8/05/2014 0 Comments A+ a-


exam​ភ្នំពេញ ​  ៖​ យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ ការ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គិត​មក​ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៤​ ខែ​ សីហា​ ឆ្នាំ​២០១៤​ ជនខិលខូច​សរុប​៣​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្ដបន្ទាប់​ ពី​បទ​បន្លំ​ ខ្លួន​ធ្វើ​ជា​បេក្ខជន​ចូល​ប្រឡង​ជំនួស​អ្នក​ ដទៃ​ ។​ ករណី​ទាំង​៣​នេះ​មាននៅ​ខេត្ដ​ស្វាយ​ រៀង​២​ករណី​ និង​នៅ​ខេត្ដកណ្ដាល​១​ករណី​ ។​
​ជន​ទាំង​៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ ចាត់ការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​ ហើយ​  ចាំបាច់​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ តុលាការ​ ។​ ក្រៅពី​ការ​ចាប់​មនុស្ស​ដែល​  ចូល​ប្រឡង​ជំនួស​ ក៏​នៅ​មាន​ករណី​ចាប់​ អ្នក​ដែល​លក់​ចម្លើយ​ឯកសារ​ក្លែងក្លាយ​ ២​នាក់​ទៀត​ដែរ​ ។​ សរុប​ទៅ​អ្នក​ដែល​ត្រូវ​ ចាប់​ ក្នុង​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យម​  សិក្សា​ទុតិយភូមិ​នៅ​ថ្ងៃ​ដំបូង​មាន​៥​នាក់​ រួច​ហើយ​ ។​
យុវជន​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ប្រឡង​ជំនួស​
​ខេត្ដស្វាយរៀង​ ៖​ មានការ​ភ្ញាក់ផ្អើល​ នៅ​មណ្ឌល​ប្រឡង​បឋម​សិក្សា​សាមគ្គី​ ដែល​ស្ថិត​នៅ​ក្នុងភូមិ​បាក់​រនាស់​ សង្កាត់​    សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​កាលពី​វេលា​ម៉ោង​ ៨​ព្រឹក​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១៤​ សម័យ​ ប្រឡង​ទុតិយភូមិ​ ។​ ដោយ​យុវជន​ម្នាក់​ ត្រូវ​បាន​អនុរក្ស​រាយការណ៍​ដល់​ប្រធាន​មណ្ឌល​ដោយ​មានការ​សង្ស័យ​មក​ ប្រឡង​ជំនួស​អ្នក​ដទៃ​ ។​
​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បង្ហើប​ ឱ្យ​ដឹង​ថា​ យុវជន​សង្ស័យ​ដែល​មក​ប្រឡង​ ជំនួស​មានឈ្មោះ​ស្ដើង​ ចាន់​ផុ​ន​ អាយុ​  ២១​ឆ្នាំ​ មុខរបរ​លក់ដូរ​នៅ​រាជធានី​ភ្នំពេញ​   មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ថ្លា​ ឃុំ​ ក្រោលគោ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ដ​ស្វាយ​ រៀង​ ។​
​ប្រភព​បន្ដ​ថា​ មុន​ពេល​កើតហេតុ​ យុវជន​ខាងលើ​បាន​កាត់​មក​ប្រឡង​  ជំនួស​ឈ្មោះ​ស្ដើង​ ធឿ​ន​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​  ត្រូវជា​បងប្រុស​បង្កើត​ជា​សិស្ស​ ថ្នាក់​ទី​១២​ បំពេញវិជ្ជា​នៅ​ខេត្ដស្វាយរៀង​ ដោយ​បាន​ដើរ​ចូល​ក្នុង​បន្ទប់​លេខ​៧​ លេខ​តុ​ ១៥២​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​លើ​ មុខ​វិជ្ជា​គីមីវិទ្យា​ ។​
​ប្រភព​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយមក​ អនុរក្ស​ប្រចាំ​បន្ទប់​ប្រឡង​ ដោយ​មាន​ ការ​សង្ស័យ​លើ​រូបថត​កាត​និង​មនុស្ស​ មក​ប្រឡង​មាន​ភាព​ខុស​គ្នា​ក៏​បាន​រាយ​ ការណ៍​ដល់​ប្រធាន​មណ្ឌល​ប្រឡង​មក​ អន្ដរាគមន៍​និង​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្ដង​ ។​
​យោង​តាម​សម្ដី​របស់​យុវជន​ស្ដើង​ ចាន់​ផុ​ន​បាន​អះអាង​ថា​ រូបគេ​មក​ប្រឡង​    ជំនួស​ឱ្យ​បងប្រុស​ ដោយសារ​តែ​បងប្រុស​ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ មិន​អាច​មក​ ប្រឡង​បាន​ ដូច្នេះ​ហើយ​ទើប​រូបគេ​មក​ ជំនួស​ ។​
​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ​ សមត្ថ​  កិច្ច​ក៏​បាន​ចាប់​យុវជន​ម្នាក់​ឈ្មោះ​សំណាង​ ដែល​បាន​មក​ប្រឡង​ជំនួស​ឈ្មោះ​ណឹ​ម​ ផ​ន​ ផង​ដែរ​ ។​
​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ​ នគរវត្ដ​ មិន​អាច​ទាក់ទង​ទៅ​លោក​ប្រធាន​មន្ទីរ​ អប់រំ​យុវជន​ និង​កីឡា​ខេត្ដស្វាយរៀង​ លោក​កែវ​ ឆាន់​បាន​ទេ​ កាលពី​វេលា​ ម៉ោង​១​រសៀល​ ។​
​សមត្ថកិច្ច​ខេត្ដតាកែវ​បង្ក្រាប​កន្លែង​ ថតចម្លង​មួយ​កន្លែង​តាម​ការ​ស្នើ​សុំ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង ​ ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​
​សមត្ថកិច្ច​ខេត្ដតាកែវ​បាន​ចុះ​បង្ក្រាប​កន្លែង​ថតចម្លង​មួយ​កន្លែង​ ដោយ​សង្ស័យ​ ថា​ បាន​ធ្វើ​សកម្មភាព​ថតចម្លង​ឯកសារ​ ទាក់ទង​នឹង​វិញ្ញាសា​ប្រឡង​បាក់​ឌុ​ប​ ។​ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែសីហា​ ស្ថិត​ក្នុងភូមិ​ លេខ​៣​ សង្កាត់​រកា​ក្នុង​ ក្រុង​ដូន​កែវ​ ដែល​មាន​យីហោ​បឹង​តាកែវ​ ។​ ហេតុ​ ការ​ចុះ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​ម៉ាស៊ីនថតចម្លង​ ចំនួន​ពីរ​ យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរ​ បាល​ខេត្ដតាកែវ​ រង់ចាំ​ការ​ស៊ើបអង្កេត​ បន្ដ​ ។​
​លោក​វរសេនីយឯក​អ៊​ន​ សា​រិ​ន​ ស្នង​ ការ​រង​ទទួល​បន្ទុក​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​បានឱ្យ​ដឹង​ថា​ ការ​ចុះ​ បង្ក្រាប​កន្លែង​ថតចម្លង​ឯកសារ​យីហោ​ បឹង​តាកែវ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ ស្នើ​សុំ​ពី​មន្ដ្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​ រលួយ​ ។​ ក្នុង​ការ​ចុះ​បង្ក្រាប​នោះ​ក៏​មានការ​ ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ផង​ដែរ​ ដោយ​ ម្នាក់​ឈ្មោះរ​ដ្ឋា​ និង​ម្នាក់​ទៀត​ឈ្មោះ​សៃ​ ដែល​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ព្យាយាម​ប្រឹងប្រែង​ថតចម្លង​វិញ្ញាសា​ ក្លែងក្លាយ​លក់​ ទៅ​ឱ្យ​ក្រុម​គ្រួសារ​និង​សាច់ញាតិ​បេ​ក្ខ​ ជន​ប្រឡង​បាក់​ឌុ​ប​ដោយ​មាន​៥​វិញ្ញាសារ​ ១០០​ដុល្លារ​ ។​
​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​នៅ​ខេត្ដ​ព្រះ​សី​ហនុមាន​ចំនួន​១៦៤៣​នាក់​
​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៤​នេះ ​ សម្រាប់​ខេត្ដ​ព្រះ​សីហ​នុ​ មាន​បេក្ខជន​ចូលរួម​ប្រមា​ន​១៦៤៣​នាក់​ ក្នុង​នោះ​បាន​ចែក​ចេញ​ជា​បី​មណ្ឌល​ និង​ ៦៦​បន្ទប់​ ។​ ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៤​ ដែល​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១​ ត្រូវ​នឹង​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១៤​នៅ​ ទូ​ទាំង​ប្រទេស​កម្ពុជា​ត្រូវ​គេ​កត់សម្គាល់​ឃើញ​ថា​ ឆ្នាំ​នេះ​មានការ​រឹត​បន្ដឹង​ខ្លាំង​ ជាង​ឆ្នាំ​មុនៗ​ ។​
​មន្ដ្រី​មន្ទីរ​អប់រំ​ខេត្ដ​ព្រះ​សីហ​នុ​ ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​និយាយ​ថា​ សម្រាប់​ ខេត្ដ​ព្រះ​សីហ​នុ​បេក្ខជន​ចូលរួម​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០១៤​ នេះ​ មាន​ចំនួន​១៦៤៣​នាក់​មក​ពី​វិទ្យាល័យ​ ស្រុក​ស្ទឹង​ហាវ​,​វិទ្យាល័យ​វាល​រេញ​នៃ​ ស្រុក​ព្រៃ​នប់​,​វិទ្យាល័យ​ស្រុក​កំពង់​ សិលា​,​វិទ្យាល័យ​ក្រុងព្រះសីហនុ​ និង​វិទ្យា​ ល័យ​ហ៊ុន​ សែន​មិត្ដភាព​ ។​
​ក្នុង​ការ​ប្រឡង​នេះ​មន្ទីរ​បាន​រៀបចំ​ជា​៣​ មណ្ឌល​គឺ​មណ្ឌល​វិទ្យាល័យ​ក្រុង​,​មណ្ឌល​បឋម​សិក្សា​កម្មករ​និង​មណ្ឌល​ វិទ្យាល័យ​ហ៊ុន​សែន​មិត្ដភាព​ ដោយសារ​ទីតាំង​ មណ្ឌល​ទាំង​បី​នេះ​ស្ថិត​នៅ​ក្នុង​ក្រុង​ព្រះ​ សីហ​នុ​តែ​មួយ​ជាមួយ​គ្នា​នេះ​ដែរ​ ដោយ​ ក្នុង​មណ្ឌល​ទាំង​បី​នេះ​មន្ទីរ​បាន​ចែក​ចេញ​ជា​៦៦​បន្ទប់​សម្រាប់​បេក្ខជន​ ប្រឡង​ ។​
​ថ្ងៃ​ទី​មួយ​នៃ​សម័យ​ប្រឡង​សញ្ញាបត្រ​ ទុតិយភូមិ​សម្រាប់​ខេត្ដ​ព្រះ​សីហ​នុ​ ពិតជា​ មានការ​រឹត​បន្ដឹង​ដូច​អ្វី​ដែល​ក្រសួង​បាន​ដាក់ចុះ​ ព្រោះ​ពេល​ចូល​មានការ​ឆែក​ ឆេរ​យ៉ាង​យកចិត្ដទុកដាក់​ពី​សន្ដិសុខ​ពិសេស​បេក្ខជន​ម្នាក់ៗ​មិន​អាច​យក​ ទូរស័ព្ទ​ចូល​ទៅ​តាម​ខ្លួន​បាន​ឡើយ​ ។​
​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួម​នឹង​ អង្គការ​សង្គម​ស៊ី​វិល​ជិត​១០០​នាក់​បាន​ ចូលរួម​តាមដាន​សង្កេតការណ៍​នៃ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ ទុតិយភូមិ​នៅ​ខេត្ដបាត់ដំបង​សម័យ​ប្រឡង​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១៤​ ។​ វត្ដមាន​មន្ដ្រី​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​អង្គការ​សង្គម​ស៊ី​វិល​ចូលរួម​តាមដាន​ សង្កេត​ ការណ៍​នៃ​ការ​ប្រឡង​បាក់​ឌុ​ប​នៅ​ឆ្នាំ​នេះ​គឺ​អនុវត្ដន៍​តាម​គោលនយោបាយ​ កំណែ​ ទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​ក្រសួង​អប់រំ​និង​ កីឡា​ ក្នុង​គោល​ បំណង​ពង្រឹងសមត្ថភាព​ធនធានមនុស្ស​នៅ​កម្ពុជា​ឱ្យ​មានគុណ​ភាព​ប្រសើរ​ឡើង​ គ្រា​ដែល​កម្ពុជា​គ្រោង​នឹង​ចូលរួម​ធ្វើ​ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ។​
​លោក​ ងី​ សែត​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​និង​កីឡា​ខេត្ដបាត់ដំបង​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សិស្ស​ចូលរួម​ប្រឡង​យក​សញ្ញា​ ប​ត្រ​ទុតិយភូមិ​នៃ​ឆ្នាំ​សិក្សា​២០១៤​ នៅ​ ខេត្ដបាត់ដំបង​មាន​ចំនួន​សរុប​៥.៦២៣​នាក់​ ក្នុង​នោះ​ស្រី​២.៧៩១​នាក់​ ។​ បែង​ ចែក​ចំនួន​៧​មណ្ឌល​ប្រឡង​ ដោយ​ក្នុង​ មណ្ឌល​នីមួយៗ​មាន​វត្ដមាន​សមាជិក​អង្គ​ ភាព​ប្រឆាំង​អំពើ​ពុក​លួ​យ​និង​អង្គភាព​ សង្គម​ស៊ី​វិល​ចូលរួម​ឃ្លាំមើល​ផង​ដែរ​។​មណ្ឌល​ប្រឡង​ទាំង​៧​នោះ​រួម​មាន​ ១-​សាកលវិទ្យាល័យ​បាត់ដំបង​,​ ២-​សាកល​ វិទ្យាល័យ​បៀ​ល​ប្រាយ​,​ ៣-​វិទ្យាល័យ​នេ​ត​ យ៉ង់​,​ ៤-​សាលា​គរុកោសល្យ​ភូមិភាគ​ ៥-​វិទ្យាល័យ​មុនី​វង្ស​,​ ៦-​អនុ​វិទ្យាល័យ​ សោ​ហឺ​ និង​ទី​៧-​វិទ្យាល័យ​សម្ដេចឪ​ ។​
​លោក​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ដំណើរ​ ការ​ប្រឡង​នេះ​មាន​រយៈពេល​២​ថ្ងៃ​ មុខ​ វិជ្ជា​ប្រឡង​មាន​ចំនួន​៧​មុខ​វិជ្ជា​ ។​ ក្នុង​ នោះ​អនុវត្ដ​តាម​គោលការណ៍​របស់​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដោយ​ការ​ ប្រឡង​នៅ​ឆ្នាំ​នេះ​នឹង​មានការ​រឹត​បន្ដឹង​ នៅ​ក្នុង​បន្ទប់​ប្រឡង​មិន​ឱ្យ​សិស្ស​បើក​លួច​ សំ​ណេ​រ​ចម្លង​ លុប​បំបាត់​បាតុភាព​កើត​ មាន​មិន​ប្រក្រតី​ក្នុង​បន្ទប់​ប្រឡង​ដូច​ជា​ សិស្ស​រៃ​ប្រាក់​សូកប៉ាន់​ឱ្យ​គ្រូ​អនុរក្ស​ជា​ថ្នូរ​ នឹង​បើក​ប្រ៊ុយយ៉ុង​មើល​។​ សិស្ស​ដែល​ លួច​យក​គ្រឿង​អេ​ឡិច​ត្រូ​និក​ចូល​ក្នុង​បន្ទប់​ ប្រឡង​ ប្រ​សិន​រក​ឃើញ​នឹង​ធ្លាក់​ជា​ស្វ័​យ​ ប្រវត្ដិ​ ។​
​គួរ​បញ្ជាក់​ថា​ ការ​ប្រឡង​សញ្ញាបត្រ​ ទុតិយភូមិ​នៅ​ខេត្ដបាត់ដំបង​ចាប់ផ្ដើម​ ដំណើរការ​នៅ​ព្រឹក​មិ​ញ​នោះ​ គេ​សង្កេត​ ឃើញ​មាន​វត្ដមាន​លោក​ ច័ន្ទ​ សុផល​ អភិបាលខេត្ដ​បាន​ចុះ​ទៅ​មណ្ឌល​ប្រឡង​សាកលវិទ្យាល័យ​បាត់ដំបង​ ដើម្បី​ធ្វើ​ជា​ សាក្សី​នៃ​ការ​បើក​វិញ្ញាសា​មុខ​វិជ្ជា​ប្រឡង​ ផង​ដែរ​ ។​ ដំណើរការ​នៃ​ការ​ប្រឡង​នៅ​ ព្រឹក​មិ​ញ​នោះ​ដែរ​ គេ​សង្កេត​ឃើញ​ មាន​សភាព​ស្ងៀមស្ងាត់​និង​រឹត​បន្ដឹង​សន្ដិសុខ​នៅ​គ្រប់​មណ្ឌល​ប្រឡង​ ទាំងអស់​ ក្នុង​នោះ​ក៏​មាន​សិស្ស​ស្រី​ម្នាក់​នៅ​មណ្ឌល​ ប្រឡង​សាកល​វិ​ទ្យ​ល័យ​បាត់ដំបង​បាន​ ដួល​សន្លប់​ ។​ ប៉ុន្ដែ​មានការ​ជួយ​ព្យាបាល​ ពី​គ្រូពេទ្យ​ប្រចាំការ​នៅ​ក្នុង​មណ្ឌល​ប្រឡង​ ធ្វើ​ឱ្យ​សិស្ស​នោះ​មាន​ស្មារតី​ឡើង​វិញ​ហើយ​ បាន​ចូល​ប្រឡង​បាន​វិញ​ជា​ធម្មតា​ ៕
______________________________________
ប្រភពព័ត៌មានពី៖ នគវត្ត