នគរបាល ប្រមូលក្មេងសុំទាន លក់ផ្កា និងជន អនាថា នៅតាមភ្លើងស្តុប បញ្ជូនទៅ មន្ទីរសង្គមកិច្ច

8/05/2014 0 Comments A+ a-

CH-00150
ភ្នំពេញៈ យោងតាមមន្ត្រីការិយាល័យ ប្រឆាំង ការជួញដូរ មនុស្ស និងការពារអានីតិជន រាជធានីភ្នំពេញ  បានឲ្យដឹង ថា នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ កម្លាំង នគរបាលបានចុះ ទៅប្រមូលក្មេងសុំទាន និងក្មេងលក់ផ្កា រួមនិងជនអនាថា នៅតាមគោលដៅភ្លើង ស្តុបមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនោះ នៅចំណុចភ្លើង ស្តុបអេមបាសេឌ័រ បានឃាត់ខ្លួនកេង អាយុចាប់ពី ៦ឆ្នាំ ដល់១០ឆ្នាំ ចំនួន៧នាក់ និងស្ត្រីមានផ្ទៃពោះម្នាក់ បញ្ជូនទៅមន្ទីសង្គមកិច្ច។
មន្ត្រីនគរបាលដដែលនេះបានបញ្ជាក់ថា ប្រតិបត្តការ ចុះប្រមូលក្មេងសុំទាន ក្មេងលក់ផ្កា និងជន អនាថា ក៏ដូចជាស្ត្រីមានផ្ទៃពោះខាងលើ ធ្វើឡើងតាមគោលការណ៍ណែនាំ របស់អាជ្ញាធររាជធានីភ្នំពេញ ដើម្បី ប្រមូលជនអនាថា និងក្មេងសុំទាន ក៏ដូចជាជនអនាថា ទាំង៨នាក់ ទៅកាន់មន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំ និងចាត់ការបន្តទៀត។
មន្ត្រីនគរបាលបន្តថា ប្រតិបត្តិការនេះធ្វើឡើងដូចភ្លៀងរលឹម ក្នងគោលបំណង ឲ្យមានសោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ ឲ្យមានភាពកាន់តែល្អ ប្រសើរឡើង ជាពិសេសទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងអ្នកធ្វើ ដំណើរនៅតាមដងផ្លូវ៕
ផ្តល់សិទ្ធិដោយ ៖ Lookingtoday