ទាស់គ្នាក្នុងក្លិបរាំ កម្សាន្ដទៅយកកាំភ្លើង ខ្លីពីផ្ទះមកសងសឹកជាប់ ខ្នោះកងរាជអាវុធហត្ថ ខណ្ឌចំការមន
ភ្នំពេញ
៖ បុរសម្នាក់ត្រូវបានកងរាជ
អាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនភ្លាមៗ
ខណៈយកកាំភ្លើងខ្លីមកពីផ្ទះបម្រុងបាញ់គូបដិបក្ខដែលមានទំនាស់គ្នា
នៅក្នុងក្លិបរាំកម្សាន្ដ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលា
ម៉ោង១០និង១០នាទីយប់ត្រង់ចំណុចផ្លូវ លេខ១០៣ សង្កាត់បឹងត្របែក
ខណ្ឌចំការ មន បន្ទាប់ពីកងរាជអាវុធហត្ថខណ្ឌ
ចំការមនបានទទួលសេចក្ដីរាយការណ៍ថា
បុរសខាងលើបម្រុងប្រើអំពើហិង្សាទៅ
លើដៃគូទំនាស់ដែលបានឈ្លោះគ្នានៅក្នុងក្លិប
ហើយទៅយកកាំភ្លើងពីផ្ទះមកស្រាយ កំហឹងនោះ ។
មន្ដ្រីនគរបាលកងរាជអាវុធហត្ថខណ្ឌ
ចំការមនបានឱ្យដឹងថា មុនពេលកើត ហេតុបុរសឈ្មោះអ៊ុក វ៉ាន់រ៉ូ
អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្ដោះ
អាសន្នក្បែរកន្លែងកើតហេតុខាងលើបាន
ចូលទៅផឹកស៊ីនៅក្នុងក្លិបរាំកម្សាន្ដយីហោ
ថបជាមួយមិត្ដភក្ដិ២-៣នាក់ទៀត ។ លុះពេលផឹកស៊ីបានបន្ដិច
ស្រាប់តែភាគី អ៊ុក វ៉ាន់រ៉ូ បានបង្កទំនាស់ជាមួយអ្នកចូល
ទៅផឹកស៊ីនៅក្បែរតុគ្នា ហើយបង្កជា ហិង្សាដាក់គ្នាទៅវិញទៅមក
ហើយត្រូវ
បានបុគ្គលិកសន្ដិសុខក្លិបធ្វើអន្ដរាគមន៍ឃាត់មិនឱ្យមានទំនាស់គ្នា
ម្ដងរួចទៅហើយ ។ លុះក្រោយមកដោយទំនង ជាបុរសឈ្មោះ អ៊ុក
វ៉ាន់រ៉ូ មានកំហឹង ខ្លាំងនោះក៏ទទួលបញ្ជាពីមិត្ដភក្ដិម្នាក់ទៀត
ទៅយកកាំភ្លើងខ្លី១ដើមម៉ាក K54 ដែល
មានគ្រាប់២គ្រាប់នៅក្នុងបង់ក្នុងគោលបំណងបាញ់គូបដិបក្ខដើម្បី
ស្រាយកំហឹង ។
ប៉ុន្ដែពេលជិតមកដល់ក្លិបកម្សាន្ដក៏ត្រូវកម្លាំងកងរាជអាវុធហត្ថ
ខណ្ឌចំការមនឃាត់ខ្លួននិងដកហូតបានកាំភ្លើងខ្លីនៅ
ជាប់នឹងខ្លួនយកទៅទុកជាភស្ដុតាងដើម្បីកសាងសំណុំរឿងបញ្ជូនទៅ
សាលាដំបូង រាជធានីភ្នំពេញចាត់ការតាម ច្បាប់ ៕