សភា​ថ្មី គាំទ្រ មេ​រដ្ឋប្រហារ​អោយ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​

8/05/2014 0 Comments A+ a-

ប្រាយុទ្ធ ចានអូចា នាយករដ្ឋមន្រ្តី​ប្រភព ​ពី​សភាជាតិ​ថៃ​ដែល​ទើប​ត្រូវបាន​តែងតាំងឡើង​កាលពី​ពេល​ថ្មីៗ បាន​និយាយថា សមាជិក​សភា​ជា​យោធា​ភាគច្រើន​បាន​​យល់ព្រម​គាំទ្រ ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន​អូ​ចា អោយ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​។​

​មេ​រដ្ឋប្រហារ​រូបនេះ ពិតជា​គ្មាន​អ្នក​ប្រឆាំង​ជំទាស់​ទេ​ក្នុង​សភា​ដែល​ជ្រើសតាំង​ដោយ​រូបលោក និង​ទំនងជា​ត្រូវបាន​តែងតាំង​ជា​នាយ​ក​រដ្ឋមន្ត្រី​បន្ថែម​លើ​តំណែង​ បច្ចុប្បន្ន​ជា មេបញ្ជាការ​កងទ័ព​ជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​សំរាប់​សន្តិភាព​និង​សណ្តាប់ធ្នាប់​ (NCPO)​។​
​ប្រា​យុទ្ធ ដែល​បច្ចុប្បន្ន ជា​ប្រធាន​NCPO តាមពិត​បាន​ធ្វើ​ការងា​រ​នាយករដ្ឋមន្ត្រី​រួច​ជា​ស្រេច​ហើយ និង​ត្រូវបាន​មើលឃើញថា​ជា​​បេក្ខជន​ស័ក្តិ​សមនិង​មាន​ប្រជាប្រិយ​បំផុត​។​
​ប្រភព​ព័ត៌មាន​បាន​និយាយថា​”​សមាជិក​សភា​ជា​ យោធា​នឹង​ស្នើ​ឈ្មោះ​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ដោយ​គ្មាន​ត្រូវការ​ឡប់​ប៊ី​បញ្ចុះបញ្ចូល​​ឬ​ការរៀបចំ​ជាមុន​ណាមួយ​ទេ​។​យើង ​ត្រូវតែ​ស្នើ​អោយ​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​”​។​
​ក្នុង​ចំណោម​សមាជិក​សភា​តែងតាំង​សរុប​២០០​ រូប មាន​ជាង​១០០​រូប​ជា​នាយទាហាន​និង​ប៉ូលិស​ដែល​គេ​គិត​ថា​នឹង​គាំទ្រ​លោក​ប្រា ​​យុទ្ធ សំរាប់​មុខ​តំណែង​នេះ​។​
​សភា​អាច​នឹង​ជួប​ប្រជុំ​ដើម្បី​ជ្រើសរើស​ នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ នៅ​មួយថ្ងៃ​បន្ទាប់ពី​សភា​គ្រោង​នឹង​ជ្រើសរើស​ប្រធាន​និង​អនុ​ប្រ​​ធាន​។​
​ព្រះអង្គម្ចាស់​រាជទាយាទ មហា វ៉ា​ហ្សី​រ៉ា​ឡុងកន តាង​នាម​ជំនួស​អោយ​ព្រះមហាក្សត្រ នឹង​ធ្វើជា​អធិបតី​នៃ​ការ​បើកប្រជុំ​សភា​នៅ​​ថ្ងៃ​ព្រហស្បត៍​៕

ប្រភពពី CEN