ស្ត្រីដែលគេអារ.កសម្លាប់ គឺឃាតក ជាក្មួយខាងប្តី ជាអ្នកសម្លាប់
ប៉ូលិស បានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះមានឈ្មោះ ធីម សុគីម ជាអ្នកលក់ផ្លែឈើ នៅផ្សារសាន់ហាន់ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានប្តីឈ្មោះ ចេង សេង អាយុ៤១ឆ្នាំ ធ្វើការនៅប្រទេសថៃ។ ចំណែកឯជនសង្ស័យឈ្មោះ វ៉ែន ភេទប្រុស ត្រូវជាក្មួយបង្កើតរបស់ប្តីស្ត្រីរងគ្រោះ មានស្រុកកំណើត នៅស្រុកឆ្លូង ខេត្តក្រចេះ ស្នាក់នៅផ្ទះជួលជាមួយជនរងគ្រោះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ជនសង្ស័យបានហៅម្តាយមីងរបស់ខ្លួន ឡើងទៅលើផ្ទះជួលជាន់ទី៣ (បន្ទប់របស់ជនសង្ស័យស្នាក់នៅជាមួយមិត្តភក្តិប្រុសម្នាក់ទៀត) ហើយក៏ឮវាយតប់គ្នា ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ទេ មួយសន្ទុះក្រោយមកគេឃើញជនសង្ស័យបានចេញមកខ្ទាស់គន្លឹះទ្វារខាងក្រៅ រួចគេចខ្លួនបាត់ទៅ។
ពេលបាត់ម្តាយយូរពេក កូនរបស់ស្ត្រីរងគ្រោះទាំងបីនាក់ រួមជាមួយបង និងឪពុកស្ត្រីរងគ្រោះនាំគ្នាដើររក ហើយត្រូវបានអ្នកជិតខាងប្រាប់ថា ឃើញស្ត្រីរងគ្រោះឡើងទៅផ្ទះខាងលើ។ ពេលឮដូច្នេះ ក្រុមគ្រួសារស្ត្រីរងគ្រោះក៏បានឡើងទៅមើលក៏ឃើញស្បែកជើង ស្ត្រីរងគ្រោះ និងទ្វារខ្ទាស់គន្លឹះពីខាងក្រៅ ក៏នាំគ្នាគាស់ទ្វារផ្ទះ ទើប ប្រទះឃើញស្ត្រីរងគ្រោះស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែរថា កាលពីម៉ោងជិត៤រសៀលថ្ងៃទី៤ខែ សីហា ឆ្នាំ២០១៤ នៅក្នុងផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិស្នែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានករណីអារ.កសម្លាប់ស្ត្រីម្នាក់ប្លន់យកគ្រឿងអលង្ការ បង្កឲ្យមានការភ្ញាក់ផ្អើល៕S
ស្រ្តីរងគ្រោះដែលត្រូវឃាតកអា.កសម្លាប់នៅក្នុងផ្ទះ
ទិដ្ឋភាពភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ
ប្រភពពី CEN