សមាជិកសភានឹងចូល គាត់ព្រះមហាក្សត្រធ្វើ សច្ចាប្រណិធានថ្ងៃអង្គារនេះ
ការចូលស្បថនេះធ្វើឡើងបន្ទាប់ពីកិច្ច
ចរចាលម្អិតរបស់ខ្លួនជាមួយគណបក្សប្រជាជនកម្ពុជាត្រូវបានចាត់ទុក
ថា បានបញ្ចប់ទៅជាស្ថាពរ។ នេះបើតាមការបញ្ជាក់របស់លោក យឹម
សុវណុ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។
«ថ្ងៃនេះគណៈអចិន្ត្រៃយ៍របស់គណបក្សបាន
សម្រេចថា
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំងអស់នឹងចូលធ្វើសច្ចា
ប្រណិធាននៅព្រះបរមរាជវាំងនៅថ្ងៃអង្គារវេលាម៉ោងបួនរសៀល
ដោយសារថា
ក្រុមការងារទាំងបីដែលបានជួបជុំគ្នារៀបចំក្របខ័ណ្ឌច្បាប់ដើម្បី
អនុវត្តនៃកិច្ចព្រមព្រៀងដែលបានចុះនៅថ្ងៃទី២២ហ្នឹងគឺបានសម្រេច
ការងាររបស់ខ្លួនចប់សព្វគ្រប់អស់ហើយ
ហើយនៅមានចំណុចនៅសេសសល់បន្តិចបន្តួច
យើងនឹងចាប់ផ្តើមធ្វើការងារក្រោយពីចូលប្រជុំសភា»។
កិច្ចចរចាលម្អិតរវាងគណបក្សទាំងពីរដែល
សម្រេចបាននោះ
រួមមានការបង្កើតឱ្យមានតុល្យភាពអំណាចនៅគណៈកម្មការជាតិរៀបចំការ
បោះឆ្នោត ដោយមានសមាសភាពជាសមាជិកគណបក្សទាំងពីរ ម្ខាង៤នាក់
និងសមាជិកឯករាជ្យម្នាក់
ដែលគណបក្សទាំងពីរសម្រេចជ្រើសរើសលោកស្រីពុង ឈីវកេក
ប្រធានអង្គការលីកាដូ។
ក្រៅពីនោះក៏មានគោលការណ៍សំខាន់ៗនៃវិសោធនកម្មបទបញ្ជាផ្ទៃក្នុង
រដ្ឋសភា និងព្រមព្រៀងលើសេចក្តីព្រាងនៃវិសោធនកម្មរដ្ឋធម្មនុញ្ញ
ជំពូកទី៥ មាត្រា៧៦ ទាក់ទងនឹងអង្គការបោះឆ្នោត។ នេះបើតាមលោកយឹម
សុវណ្ណ។
យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ បញ្ជាក់ថា
គណបក្សលោកមិនទាន់កំណត់ថ្ងៃចូលប្រជុំសភានៅឡើយទេ
ដោយរង់ចាំពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សលោកបន្តទៀត។
សូមបញ្ជាក់ថា
ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរបានឈានដល់កិច្ចព្រមព្រៀងរួម
នៅថ្ងៃទី២២ ខែកក្កដា
ជាលទ្ធផលដែលបញ្ចប់ភាពជាប់គាំងនយោបាយរយៈពេលមួយឆ្នាំនៅកម្ពុជា។
ហើយគណបក្សទាំងពីរបានសម្រេចបង្កើតគណៈកម្មការចំនួនបីដើម្បីចរចា
លម្អិតលើស្មារតីនៃកិច្ចព្រមព្រៀងនេះ។
លោក ឈាង វ៉ុន តំណាងរាស្ត្រ
និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា
ចាត់ទុកការស្បថចូលកាន់តំណែងនៅរដ្ឋសភារបស់គណបក្សប្រឆាំងនៅពេល
នេះជាការគោរពឆន្ទៈម្ចាស់ឆ្នោត
និងធ្វើការជាមួយគ្នាដើម្បីប្រយោជន៍ជាតិ។
«ខ្ញុំយល់ថា
ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់
ជាការល្អហើយក្នុងនាមជាមន្ត្រីជាន់ខ្ពស់គបក្សប្រជាជន
ដែលធ្វើការនៅក្នុងរដ្ឋសភា
ការចូលរួមរបស់គណបក្សដែលមានសំឡេងភាគតិចនៅក្នុងរដ្ឋសភាចំពោះ
ខ្ញុំ គឺល្អពីរដង ព្រោះយើងត្រូវរួបរួមគ្នាកាន់ដៃគ្នា
ធ្វើការជាមួយគ្នានៅក្នុងរដ្ឋសភា
បម្រើឆន្ទៈប្រជាពលរដ្ឋ៦,៣លាននាក់ដែលបានបោះឆ្នោតផ្តល់ការទុក
ចិត្តលើគណបក្សយើងទាំងពីរ»។
លោក នី ចរិយា
ប្រធានផ្នែកអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក
ថ្លែងថាចំណាត់ការរបស់គណបក្សសង្គ្រោះជាតិនៅពេលនេះជាការសមហេតុ
សមផល
និងជាការត្រួសត្រាយផ្លូវឱ្យគណបក្សទាំងពីរពិភាក្សាលើកំណែទម្រង់
ដែលខ្លួនបានព្រមព្រៀងគ្នា និងកំណែទម្រង់ដទៃទៀត។
«យើងកុំគិតរឿងឆាប់ពេក រឿងយឺតពេក។
ខ្ញុំគិតថា បើឆាប់កាន់តែល្អ
ឱ្យតែការចូលស្បថនេះដើម្បីបំពេញភារកិច្ចរបស់ខ្លួនបាន
ក្នុងការដែលយើងចូលទៅធ្វើកំណែទម្រង់ក្នុងស្ថាប័នសំខាន់ៗបាន។
ឧទាហរណ៍ថា យើងបានជជែកគ្នាហើយនៅខាងក្រៅនេះ មុនយើងចូលទៅនេះ
អំពីរឿងកែទម្រង់ផ្សេងៗ ដូចជាគណៈកម្មការរៀបចំការបោះឆ្នោត
អំពីកំណែទម្រង់ប្រព័ន្ធតុលាការ
ឬស្ថាប័នផ្សេងៗទៀតនោះបានចប់សព្វគ្រប់ហើយ យើងក៏មិនដឹងថា
នៅខាងក្រៅហ្នឹងដើម្បីអ្វីដែរ។
យើងត្រូវតែចូលទៅស្បថទៅធ្វើកិច្ចការហ្នឹងនៅក្នុងរដ្ឋសភា»។
យ៉ាងណាក៏ដោយ លោកនី ចរិយាយល់ថា
ការសម្រេចចិត្តចូលរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិនេះជាឱកាស
ដើម្បីឱ្យគណបក្សទាំងពីរបង្ហាញស្នាដៃ
ក៏ដូចជាប្រសិទ្ធិភាពនៃកំណែទម្រង់នានាសម្រាប់ការប្រកួតប្រជែងការ
បោះឆ្នោតនៅអាណត្តិក្រោយឆ្នាំ២០១៨៕
ប្រភពពី វីអូអេខ្មែរ