សាលាដំបូង​រាជធានី ​ភ្នំពេញសម្រេច​​ឃុំខ្លួន​អ្នក​ស្រី រ​ត្ន័ ​សុភាព ថៅកែ​​ផ្សារ​ព្រែក​​ព្នៅ ពី​បទ​​រំលោភ​​ទំនុក​ចិត្ត

8/04/2014 0 Comments A+ a-

លោកស្រី-រ័ត្ន-សុភាព-_fpm1រាជ ​ធានី​ភ្នំពេញ​៖ សាលាដំបូងរាជធានីភ្នពេញ កាលពី​វេលា​ម៉ោង១២ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤សីហា បាន​សម្រេច​ឃុំខ្លួន​អ្ន​កស្រី រ​ត្ន័ សុភាព ថៅកែ​ផ្សារ​ព្រែក​ព្នៅដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្នរង់ចាំបើក​ការ​ ស៊ើប​អង្កេត​បន្តលើ​សំណុំរឿង​រំលោភ​ទំនុកចិត្ត ។
នៅ​ពេល​លោកស្រី​ចៅក្រម​​ស៊ើបសួរ​តុលាការ សាលា ដំបូង​ រាជធានី​ភ្នំពេញ ចេញ​ដីការ​សម្រេច​ឃុំខ្លួន​អ្នកស្រីរ​ត្ន័ សុភាព បាន​ស្រែ​កឡាំប៉ា​មុននឹង​ឡើង​រថយន្ត​ របស់​សមត្ត​កិច្ច​ទៅ​កាន់​ពន្ធនាគារ។
អ្នកស្រីអះអាង​ថា រឿង​កិច្ចសន្យា​សោះ​ហេតុ​អី​បានជា​តុលាការ​ចេញ​ដីការ​ឲ្យ​ឃុំគាត់។ អ្នកស្រី​បាន​ស្រេក​ខ្លាំង​ៗ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ថា អ្នក​ស្រី​ទទួល​ស្គាល់​នៅ​ជំពាក់​ប្រាក់​ដើមបណ្តឹង​ចំនួន​១៤​ម៉ឺន​ដុល្លារ​ នោះ​មែន តែ​ពេលនេះ​ទៅ​រក​ប្រាក់​ឯណា​សង​គេ​វិញ​ទាន់ បើ​អាជីវកម្ម​ត្រូវ​បាន​រដ្ឋាភិបាល ដកហូត​អស់ហើយនោះ៕

ប្រភពពី Free Press Magazine