រថយន្ត​ដឹក​កម្មករ​រោង ចក្រ​ថៃអ៊ីស៊ីក្រឡាប់​ ​បណ្តាលឲ្យរងរបូស ​ជិត​៤០​នាក់

8/04/2014 0 Comments A+ a-

sp-4-8-2013-aពោធិ៍សាត់៖ រថយន្ត​ដឹកកម្មករ​រោងចក្រ ​ថៃអ៊ីស៊ី​មួយ​គ្រឿង បានក្រឡាប់​ចាក់​មនុស្ស​ចោល​​ពេញ​ផ្លូវ បណ្តាលឲ្យ​កម្មករ​លើ​រថយន្ដ​ ទាំងអស់រងរបួស​ធ្ងន់​៨​នាក់ និង​ស្រាល​ប្រមាណ​៣០​នាក់ កាល​ពី​វេលា​ម៉ោង៦​និង​៣៥​នាទី​ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤នៅលើ​ផ្លូវ​ជាតិ​លេខ​៥ ក្នុងចន្លោះ​ គីឡូ​ម៉ែត្រ​លេខ​១៥៩-​១៦០ ស្ថិត​ក្នុង​ភូមិ សារវ័ន្ត ឃុំ​អន្សារចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។
ប្រភពបានឲ្យដឹងថា រថយន្ត​ដឹក​កម្មករ​ ខាងលើនេះ ដឹកសុទ្ធ​តែ​កម្មការិនី បាន​ជួប​ឧប្បហេតុ​ចរាចរ​ណ៏ក្រឡាប់​ចាក់​ មនុស្ស​ចោល​​ពេញ​ផ្លូវ ខណៈ​ដែល​តៃកុង​​បើក​បរ​មិន​មើល​ស្ថាន​ភាព​ឧបសគ្គ​នៅ​ខាង​មុខ ហើយ​ឡើង​ជែង​រថយន្ត​ស្រប​ទិស​គ្នា ក៏​វ៉ាក់​នឹង​រថយន្ត​​បញ្ច្រាស​ទិស​គ្នា​ខាង​មុខ​ រួច​បត់​ចូល​វិញ​ដោយ​ជាន់​ហ្វ្រាំង​បង្ខំ​ពេក​​ ព្រោះ​ខ្លាច​បុក​​ម៉ូតូ ​ទើប​​ក្រឡាប់​រថយន្ត​តែម្ដង​។
ប្រភព​បន្ត​ថាខណៈ​នេះ ​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​និង​កំពុង​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​ សុខភាព​ដើម្បី​សង្រ្គោះ​ជីវិត​ជា​បន្ទាន់​ហើយ​៕
sp-4-8-2013-a
sp-4-8-2013-b
sp-4-8-2013-d
ប្រភពពី Free Press Magazine