ACU កំពុងសាកសួរ មនុស្សពីរនាក់ ដែលចូលប្រឡង មធ្យមសិក្សា ទុទិយភូមិ ជំនួសគេ នៅខេត្តស្វាយរៀង

8/04/2014 0 Comments A+ a-

ភ្នំពេញ៖ ក្រុមមន្រ្តី សមត្ថកិច្ចខេត្តស្វាយរៀង បានថ្លែងឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃ ចន្ទ ទី ៤ ខែសីហា ឆ្នាំ ២០១៤នេះ បាននិងកំពុងធ្វើការសាកសួរ មនុស្សពីរនាក់ ដែលត្រូវបានឃាត់ខ្លួន ពាក់ ព័ន្ធនឹងការចូលខ្លួនមកប្រឡងជំនួសគេ នៅមណ្ឌលប្រឡងចំនួនពីរដាច់ដោយពីគ្នា នៅខេត្តស្វាយរៀង។
ប្រភពដដែល គ្រាន់ផ្តល់ព័ត៌មានថា ជនទាំងពីរ ត្រូវបានចាប់ខ្លួន នៅមណ្ឌលបឋមសិក្សាសាមគ្គី និងវិទ្យាល័យ ស្វាយរៀង។
_________________
ផ្តល់សិទ្ទិដោយ៖dap-news.com