Man Utd លើកពាន ICC ក្រោយពីបំបាក់ Liverpool ៣-១ ព្រឹកមិញ

8/05/2014 0 Comments A+ a-

អាម៉េរិក៖ ក្រុមបិសាចក្រហម Manchester United បានគ្រងតំណែងជើង ឯកពានអន្តរជាតិ ICC ជាលើកទី១របស់ក្លឹប ក្រោយពីបំបាក់ក្រុម មកពីអង់គ្លេសដូចគ្នា ហង្សក្រហម Liverpool ៣-១ ព្រឹកមិញនេះនៅវគ្គផ្តាច់ព្រ័ត្រនៅសហរដ្ឋ អាម៉េរិក ។
Man Utd បានវាយបកយ៉ាងសន្ធាប់វិញពេលចាប់ផ្តើមលេងក្នុងវគ្គទី២ បន្ទាប់ពីកីឡាករខ្សែបម្រើជើងចាស់ Steven Gerrard បានស៊ុតបាល់ប៉េណាល់ទី នាំមុខឲ្យ Liverpool ១គ្រាប់មុនត្រឹមចាប់ផ្តើមលេង បាន១៣នាទីដំបូង ដោយការ ធ្វើបានសម្រេចខ្សែ ប្រយុទ្ធជើងចាស់ដូចគ្នា Wayne Rooney នៅនាទី៥៥ និងមិត្តរួមក្រុម Juan Mata នៅ២នាទី បន្ទាប់ មុនពេល Jesse Lingard បន្ថែមគ្រាប់ទី៣ ទៀតនៅនាទី៨៨ ពីការបញ្ជូនបាល់ចូល តំបន់គ្រោះថ្នាក់ របស់ Ashley Young ។
នេះជាជ័យជំនះទី៥ផ្ទួនៗក្នុងសម័យការដឹកនាំរបស់ គ្រូបង្វឹកជនជាតិហូឡង់ Louis van Gaal ក្រៅពីបានបំបាក់ក្រុម ម្ចាស់ផ្ទះ LA Galaxy ៧-០ ក្នុងជំនួបមិត្តភាព បើកឆាកដំបូងនៅ អាម៉េរិកដូចគ្នា ហើយនេះក៏ជាពានទី១ ផងដែរសម្រាប់ គ្រូបង្វឹកវ័យ៦២ឆ្នាំ ដែលទើបតែ បញ្ចប់បេក្ខកម្មជួយ ឲ្យហូឡង់ជាប់ ចំណាត់ថ្នាក់លេខ៣ នៅ World Cup ឆ្នាំ២០១៤នៅ ប្រេស៊ីល ៕