អ៊ិន វរលក្ខណ៍ទេពី ស្លៀកពាក់ចម្លងតាម តារាចម្រៀងល្បីឈ្មោះ Jennifer Lopez
ភ្នំពេញ៖ អតីតតារាសម្តែង
និងជាស្រីស្អាត ប្រចាំស្ថានីយទូរទស្សន៍ CTN កញ្ញា អ៊ិន វរលក្ខណ៍ទេពី
កាលពីពេលថ្មីៗកន្លងទៅនេះ នាងបានរៀបចំកម្មវិធីជប់លៀង ខួបកំណើតមួយជាលក្ខណៈ
ទ្រង់ទ្រាយធំ ដោយបានអញ្ជើញវត្តមាន អ្នកសិល្បៈជាច្រើន ចូលរួមយ៉ាងច្រើនកុះករ
ហើយនៅក្នុងពិធីជប់លៀង ខួបកំណើតនោះ ស្រីស្អាតរូបនេះបានរំលេចវត្តមាន
ក្នុងពិធីជាមួយឈុតចង ពុងពណ៌ស្វាយបង្កើន សម្រស់កាន់តែស្រស់ស្អាតទ្វេដង
ដែលទាំងអ្នកចូលរួមក្នុងពិធីរួម ទាំងទស្សនិកជនដែល បានឃើញឈុតនោះ
ហើយលាន់មាត់ស្ទើរតែគ្រប់គ្នាថា ឈុតរបស់នាងដូចជា ឈុតរបស់តារាចម្រៀងល្បីឈ្មោះ
នាង Jennifer Lopez ។
ឈុតដែលតារាសម្តែងស្រីស្រស់ កញ្ញា អ៊ិន
វរលក្ខណ៍ទេពី គ្រងនៅក្នុងថ្ងៃខួបកំណើតរបស់នាង កាលពីចុងខែកក្កដាកន្លងទៅនេះ
គឺមានការចេញម៉ូដស្រដៀង និងឈុតរបស់តារាស្រីល្បីឈ្មោះនាង Jennifer Lopez
គ្រាន់តែថាឈុតរបស់ តារាបរទេសម្នាក់នោះ ជាឈុតពណ៌ស ហើយឈុតរបស់ នាងទេពីគឺ
ឈុតពណ៌ស្វាយលាយខ្មៅ តែប៉ុណ្ណោះ ។
នេះមិនមែនជាលើកទីមួយទេ ដែលតារាស្រីល្បីឈ្មោះ
ក្នុងស្រទាប់យុវវ័យស្លៀកពាក់ ចម្លងម៉ូដពីតារាបរទេសនោះ
ជាក់ស្តែងកន្លងមកធ្លាប់មាន កញ្ញា ម៉ាក សែនសូនីតា, មាស សុខ សោភា ,អ៊ិន
វរលក្ខ័ណទេពី, ពេជ្រ អាវីហ្សា រួមជាមួយតារាស្រីមួយចំនួនទៀត ។
ទស្សនិកជនរួមជាមួយ មិត្តយុវវ័យ ចង់ដឹងទេថា ការស្លៀកឈុតចម្លងម៉ូដ ពីបរទេសនោះ
តើតារាបរទេស ឫតារាស្រីខ្មែរ ស្លៀកពាក់ឈុតនោះ ទៅមួយណាសម និងស្អាតជាងគេ ?
ប្រសិនបើចង់ដឹងតោះ ទៅទស្សនាទាំងអស់គ្នា៕