ទាហាន​ម្នាក់​បាន​បាញ់​ សម្លាប់​ប្រពន្ធ​​រួច​បាញ់ ​ស​ម្លា​ប់់​ខ្លួន​តាម​ក្រោយ​ ដោយ​មិន​ដឹង​មូល​ហេតុ ​ច្បាស់លាស់​

8/15/2014 0 Comments A+ a-

die twoស្ទឹង ​ត្រែង​ ​៖ បុរស​ជា​ទាហាន​ម្នាក់​បាន​បាញ់​សម្លាប់​ប្រពន្ធ​ ​រួច​បាញ់​ស​ម្លា​ប់់​ខ្លួន​ឯង​តាម​ក្រោយ​ ​ប​ណ្តា​ល​ឲ្យ​ស្លាប់​ទាំង​ពី​នាក់​នៅ​នឹង​កន្លែង​ ​គ្មាន​នរណា​ ​ដឹង​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ឡើយ​ ​។ ហេតុ​ការ​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ​១១និង​១៥នាទី​យប់​ ​ថ្ងៃ​ទី​១៤ ខែ​សីហា​ ​ឆ្នាំ​២០១៤ នៅ​ត្រង់​ចំណុច​ភូមិ​ព្រែក​ ​សង្កាត់​ស្ទឹង​ត្រែង​ ​ក្រុង​-ខេត្ត​ស្ទឹង​ត្រែង​ ​។
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១១យប់​ ​ថ្ងៃ​ទី​១៤ ខែ​សីហា​ ​ខ​ណៈ​ដែល​អ្នក​ជិត​ខាង​កំពុង​ដេក​លក់​ ​ក៏​ស្រាប់តែ​ឮ​ស្នូរ​កាំភ្លើង​ចំនួន ​៣គ្រាប់​ផ្ទួ​នៗ​គ្នា​ ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ទាំង​យប់​ ​បន្ទាប់​មក​ស្រាប់តែ​ឭ​សំ​លេង​ម្តា​យ​ស្ត្រី​រង​គ្រោះ​ស្រែក​ទ្រ​ហ៊ោ​យំ​ ​ហើយ​អ្នក​ជិត​ខាង​ក៏​មក​ជួយ​ ​តែ​ពេល​មក​ដល់​ក៏​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ នៅ​លើ​គ្រែ​តែ​មួយ​ ​នៅ​ខាង​មុខ​ផ្ទះ​ឪពុក​ម្តា​យ​ស្ត្រី​រង​គ្រោះ​ ​។
ម្តា​យ​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ឲ្យ​ដឹង​ថា​ ​កូន​ប្រសា​របស់​គាត់​ឈ្មោះ​ ​ភឿន​ ​ចិន្តា​ ភេទ​ប្រុស​ ​អាយុ​២៤ឆ្នាំ​ ​រស់​នៅ​ស្រុក​កៀនស្វាយ​ ​ខេត្ត​ក​ណ្តា​ល​ ​មាន​តួ​នាទី​ជា​ទាហាន​ ​រី​ឯ​កូន​ស្រី​របស់​គាត់​ឈ្មោះ​ ​អៀង​ ​នី​តា​ ​អាយុ​២៣ឆ្នាំ​ ​រស់​នៅ​ក្នុង​ភូមិ​-ឃុំ​ ​កើត​ហេតុ​ខាង​លើ​ ​។
អ្នក​ស្រី​បន្ត​ថា​ ​កូន​ស្រី​របស់​គាត់​បាន​ទៅ​លេង​កន្លែង​ធ្វើ​ការ​ ​របស់​បុរស​ជា​ប្តី​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ​ដោយ​ប្តី​មាន​ការ​នឹក​រលឹក​ប្រពន្ធ​ខ្លាំង​ពេក​ ​ក៏​បាន​បបួល​ប្រពន្ធ​មក​នៅ​បន្ទាយ​ទាហាន​ជាមួយ​ខ្លួន​ដែរ​ ​តែ​ប្រពន្ធ​មិន​ព្រម​ ​។ លុះ​មក​ដល់​ថ្ងៃ​ទី​១៣ ខែ​សីហា​ ​ឆ្នាំ​២០១៤ កូន​ស្រី​របស់​គាត់​ក៏​បាន​រិល​ត្រ​ឡប់​មក​ផ្ទះ​ឪពុក​ម្តា​យ​នៅ​ខេត្ត​ស្ទឹង ​ត្រែង​វិញ​ ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​សីហា​ ​ក៏​ស្រាប់តែ​ឃើញ​បុរស​ជា​ប្តី​មក​ដល់​ផ្ទះ​ដែរ​ ​តែ​មិន​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​នោះ​ទេ​ ​ស្រាប់តែ​ដល់​វេលា​ម៉ោង​១១យប់​ ​គាត់​ក៏​បាន​ឮ​ស្នូរ​កាំភ្លើង​ចំនួន​៣គ្រាប់​ ​ពេល​គាត់​រត់​មក​ដល់​ក៏​ឃើញ​កូន​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ទាំង​ពីរ​នាក់ ​ ​បន្សល់​ទុក​កូន​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​យ៉ាង​អាណោច​អាធ័ម​ ​។
សមត្ថ​កិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ​ក្រោយ​ពេល​ធ្វើ​កោស​ល្យ​វិ​ច័​យ​ឃើញ​ថា​ ​បុរស​ជា​ប្តី​បាន​ប្រើ​កាំភ្លើង​ខ្លី​ម៉ាក​ ​K59​ ​បាញ់​ប្រពន្ធ​មួយ​គ្រាប់​ចំ​សៀត​ថ្កា​ខាង​ឆ្វេង​ធ្លាយ​ទៅ​ខាង​ស្តាំ​ រួច​ បាន​បាញ់​សម្លាប់​ខ្លួន​ឯង​មួយ​គ្រាប់​ចំ​សៀត​ថ្កា​ខាង​ស្តាំ​បៀម​ក្បាល​ គ្រាប់​ជាប់​ផ្ពា​ល់​ខាង​ឆ្វេង​ ​ហើយ​សមត្ថ​កិច្ច​បាន​សន្និដ្ឋាន​ថា​ ​ករណី​ខាង​លើ​ជា​ករណី​ឃាតកម្ម​ ​និង​អត្ត​ឃាត​ដោយ​ប្តី​បាន​បាញ់​សម្លាប់​ប្រពន្ធ​ ​រួច​បាញ់​សម្លាប់​ខ្លួន​ឯង​ជា​ក្រោយ​ពិត​មែន​ ​។
ក្រោយ​ពី​ធ្វើ​កោស​ល្យ​វិ​ច័​យ​រួចរាល់​ ​សាកសព​អ្នក​ទាំង​ពីរ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​៕

________________
ប្រភពពីនគរវត្ត