មេឪម៉ាល់ផ្អើលរោម ទិចមួយគ្រួសារ ស្លាប់កូនស្រីនិង ម្តាយនៅមន្ទីរពេទ្យ
ជនរងគ្រោះដែលត្រូវសត្វឪម៉ាល់ទិចនេះ ១.ឈ្មោះ ង្វៀង យ៉ាំងធី ភេទប្រុស អាយុ៥ឆ្នាំ, ២.ង្វៀង ធីញុង ភេទស្រី អាយុ៨ឆ្នាំ, ៣.ង្វៀង ធីអាញ់ ភេទស្រី អាយុ២៣ ជាម្តាយ ទាំង៣នាក់រងរបួសធ្ងន់ និង៤.ឈ្មោះ ង្វៀង ធីវ៉ា ភេទស្រី អាយុ២ឆ្នាំ ស្លាប់មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យ ។ គ្រួសារនេសាទនេះជាជនជាតិវៀតណាម ស្នាក់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
នៅក្នុងមន្ទីរពេទ្យក្រុមគ្រួសារជនរងគ្រោះបានប្រាប់អោយដឹង ថា នៅមុនពេលកើតហេតុគ្រួសាររបស់ខ្លួនមានគ្នា៥នាក់ បានជិះទូករួមគ្នា ទៅនេសាទនៅចំណុចភូមិសាស្ត្រខាងលើ ។ រហូតដល់ពេលថ្ងៃត្រង់ ពួកគេបាននាំគ្នាចូលសម្រាកជ្រកនៅក្រោមដើមរាំង ពេលចូលទូកទៅ ស្រាប់តែទៅបុកសំបុកឪម៉ាល់មួយសំបុកធំ ក៏ផ្អើលមេសត្វឪម៉ាល់រោមទិចគ្រួសាររបស់ខ្លួនតែម្តង ហើយនៅក្នុងពេលនោះបុរសជាឪពុកឈ្មោះ ង្វៀង យ៉ាំងអ៊ុក បានហក់ចូលទឹកហែលទាញទូកចេញពីសំបុកឪម៉ាល់ ប៉ុន្តែសត្វឪម៉ាល់បានរោមទិចប្រពន្ធ និងរហូតដល់សន្លប់បាត់ស្មារតី និងបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។ ប៉ុន្តែដោយសាការធ្វើដំណើរតាមផ្លូវទឹក មានរយៈពេលយូរ បណ្តាលអោយកូនស្រីម្នាក់បានស្លាប់នៅតាមផ្លូវមុនពេលបញ្ជូនមក ដល់មន្ទីរពេទ្យ ។ ដោយឡែក កូនស្រីប្រុស និងប្រពន្ធ បានបញ្ជូនមកដល់មន្ទីរពេទ្យនៅវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែសីហា ។ រហូតមដល់ពេលនេះគ្រូពេទ្យបានជួយសង្គ្រោះ ហើយស្ថានរបស់ក្រុមគ្រួសារ រងគ្រោះមានសភាពធូរស្បើយវិញហើយ ។
ព័ត៌មានចុងក្រោយបានឲ្យដឹងថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ ស្រ្តីជាម្តាយបានស្លាប់ ខណៈដែលកូន២នាក់ទៀត កំពុងឋិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ ៕
________________
ប្រភពពីនគរវត្ត