រកឃើញគូស្នេហ៍ ខ្ទើយប្តូរភេទគ្នាកូនៗ ច្រឡំមិនដឹងមួយណា ម្តាយមួយណាឪពុក

8/12/2014 0 Comments A+ a-

អាម៉េរិក៖ គូស្នេហ៍មួយគូកំពុងតែ ប្រឹងព្យាយាមប្រាប់កូនៗរបស់ខ្លួន ឲ្យដឹងថា អ្នកដែលកូនពួកគេហៅថា ឪពុក គឺជាម្តាយ បានផ្តល់កំណើតឲ្យ ហើយអ្នកដែលកូនពួកគេហៅថា ម៉ែៗនោះ គឺជាឪពុកពិតប្រាកដ ដែលបានផ្តល់មេជីវិតឈ្មោល ។
Nick អាយុ 27ឆ្នាំ ដើរតួជាឪពុក ប៉ុន្តែធាតុពិតជាម្តាយបង្កើតកូន ចំណែកឯ Bianca អាយុ 32ឆ្នាំ កូនៗហៅថាម៉ែៗ តាមពិតជាឪពុក ។ ពួកគេគឺជាខ្ទើយ( Nick ជាស្រីចរឹត និងរូបរាងដូចប្រុស ហើយBianca ជាប្រុសចរឹតនិងរូបរាង ដូចស្រី ) រស់នៅក្នុងរដ្ឋ Kentucky សហរដ្ឋអាម៉េរិក មិនមានថវិកាគ្រប់គ្រាន់ សម្រាប់ធ្វើការវះកាត់ប្តូរភេទ ព្រោះការវះកាត់ប្តូរភេទពី ប្រុសទៅស្រី តម្លៃ ចន្លោះពី ៦៧០០ ទៅ ២៥២០០ដុល្លារ ចំណែក ការវះកាត់ប្តូរភេទ ពីស្រីទៅប្រុសវិញ ត្រូវប្រើថវិកា អស់ ជាង៥០០០០ដុល្លា ដូច្នេះហើយទើបពួកគេ រក្សាទុកភាពដើម រហូតបន្សល់ទុកការភ័ន្តច្រឡំមកដល់សព្វថ្ងៃ ។
គូស្នេហ៍ខ្ទើយ ផ្ទុយភេទគ្នាមួយគូនេះ មានកូនប្រុស២នាក់ កូនបងឈ្មោះ Kai អាយុ ៣ឆ្នាំ និងឈ្មោះ Pax អាយុជិត១ខួប កំពុងតែមានការភ័ន្តច្រឡំ ដោយសារតែ អាប្បកិរិយាមិនប្រក្រតី របស់ម្តាយឪពុករបស់ពួកគេ ។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា Nick កើតមកជាស្រី គេហៅឈ្មោះថា Nicole ប៉ុន្តែ នៅពេលអាយុ៧ឆ្នាំ គេរស់នៅដូច មនុស្សប្រុស ចំណែក Bianca កើតមកជាប្រុស គេហៅឈ្មោះថា Jason រស់នៅតាមបែបជាមនុស្សស្រី ពេលអាយុ ១១ឆ្នាំ ហើយបានស្រឡាញ់គ្នា រហូតបានកូនដល់ទៅពីរនាក់ ធ្វើឲ្យ មនុស្សម្នា ច្រឡំមិនដឹងមួយណាជាប្រុស មួយណាស្រី សូម្បីតែកូនខ្លួនឯងក៏ច្រឡំដែរ ព្រោះឪពុកមានរូបរាង មានទ្រូងសិចស៊ី និង ចរឹតដូចស្រី រីឯម្តាយ ដូចប្រុសពិតៗ ៕