កូនប្រុស ឈិន ឡុង ប្រឈមមុខជាប់ ពន្ធនាគារ ៣ឆ្នាំ ពាក់ព័ន្ធនឹង គ្រឿងញៀន

8/19/2014 0 Comments A+ a-

son starចិន ៖ Jaycee Chan អាយុ ៣២ឆ្នាំ ជាកូនប្រុសតារាសម្តែងកុងហ៊្វូដ៏ ល្បីរបស់ចិន លោក Jackie Chan ហៅឈិនឡុង រួមជាមួយនឹង តារាសម្តែងមួយរូបទៀត មានឈ្មោះថា Ko អាយុ ២៣ឆ្នាំ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង Beijing ពាក់ព័ន្ធនឹងគ្រឿងញៀន ។
មន្ត្រីប៉ូលិសបានឲ្យដឹងថា Jaycee Chan មកពីទីក្រុងហុងកុង រួមជាមួយនឹងតារាសម្តែងឈ្មោះ Ko ត្រូវបានឃុំខ្លួន បន្ទាប់ពីមានការចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទី១៤កន្លងទៅ នៅក្នុងស្រុក Dongcheng ជាតំបន់មជ្ឈមណ្ឌលវប្បធម៌ និងពាណិជ្ជកម្មរបស់ចិន ។ ពួកគេទាំងពីរនាក់ ត្រូវបានប៉ូលិសរកឃើញថា បានប្រើប្រាស់កញ្ឆា ។
ប៉ូលិសបានរកឃើញគ្រឿងញៀនជាង ១០០ក្រាម នៅក្នុងផ្ទះរបស់លោក Jaycee Chan ដោយ Jaycee Chan ត្រូវបានចោទប្រកាន់ថា ជាអ្នកចែកចាយគ្រឿងញៀន ហើយពួកគេទាំងពីរនាក់ ប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំ ៕
___________________
ផ្តល់សិទ្ទិដោយ៖looking today