នគរបាល​ញៀន​ថ្នាំ​ ម្នាក់​ត្រូវ​ក្រុម​អ្នក​ញៀន​ ថ្នាំ​កាប់​ឱ្យ​ស្លាប់​

8/19/2014 0 Comments A+ a-


van1(1)ខេត្ដកំពង់ចាម​ ៖​ មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​តា​ប្រុ​ក​ម្នាក់​ដែល​គេ​អះអាង​ថា​ ញៀន​ថ្នាំ​ត្រូវ​បាន​ក្រុម​អ្នក​ញៀន​ថ្នាំ​ដូច​គ្នា​កាប់​ឱ្យ​ស្លាប់​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៤​ នៅ​ក្នុងភូមិ​ថ្នល់​បែក​លិច​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ខេត្ដកំពង់ចាម​។​
បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​ ចំការលើ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះជា​មន្ដ្រី​ នគរបាល​ប៉ុស្ដិ៍​តា​ប្រុ​ក​ដែល​ត្រូវ​ជន​ សង្ស័យ​ញៀន​ថ្នាំ​ដូច​គ្នា​សម្លាប់​ឈ្មោះ​ ឆៃ​ លី​ ជាម​ន្ដ្រី​នគរបាល​ប៉ុស្ដិ៍​តា​ប្រុ​ក​ បច្ចុប្បន្ន​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​
មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​សម្លាប់​ជន​រង​គ្រោះ​បាន​ប្រមាណ​ ៩០​នាទី​សមត្ថកិច្ច​បាន​ឈាន​ទៅ​ចាប់​ ខ្លួន​ជន​ដៃដល់​២​នាក់​ដែល​បាន​សម្លាប់​ ជន​រង​គ្រោះ​ ។​ ជន​ដៃដល់​ដែល​ត្រូវ​បាន​ ចាប់ខ្លួន​មាន​ ទី​១-​ឈ្មោះ​ ឈី​ន​ ប៊ុ​ន​លី​  អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្នល់​បែក​ កើត​ និង​ទី​២-​ឈ្មោះ​ សូ​ ទី​ន​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​
នគរបាល​បាន​បញ្ជាក់​ថា​ ជន​ដៃដល់​ ឈ្មោះ​ ឈី​ន​ ប៊ុ​ន​លី​ ជា​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ដ៏​សកម្ម​ និង​ ទើប​ដោះ​លែង​ចេញពី​គុក​ពេល​ថ្មីៗ​កន្លង​ ទៅ​នេះ​ ។​
មន្ដ្រី​នគរបាល​ជំនាញ​ស្រុក​បានឱ្យ​ដឹង​ ដែរ​ថា​ ជន​រង​គ្រោះ​និង​ជនសង្ស័យ​គេ​ពុំ​ ដឹង​ថា​ កើត​មាន​ជម្លោះ​អ្វី​ទេ​ នៅ​សុខៗ​ ជន​ដៃដល់​ទាំង​២​បាន​ប្រើ​កាំ​បិទ​ក្វែ​វ​កាប់​ មក​លើ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ ក្នុង​ថ្លុកឈាម​តែ​ម្ដង​ ។​
បើ​តាម​ការ​សន្និដ្ឋាន​ករណី​នេះ​អាច​ បណ្ដាល​មក​ពី​ជន​រង​គ្រោះ​និង​ជនសង្ស័យ​ ក្រោយ​ថ្នាំ​ញៀន​ ហើយ​ក៏​កើត​ជម្លោះ​ ពាក់ព័ន្ធ​ការ​ចែក​ថ្នាំ​ញៀន​ឱ្យ​គ្នា​ជក់​មិន​ស្មើ​ ។​
ទាក់ទិន​ករណី​ខាងលើ​នេះ​នគរបាល​ កំពុង​ស្រាវជ្រាវ​បន្ដ​ និង​កសាង​សំណុំរឿង​ បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​មក​កាន់​ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ដើម្បី​ចាត់ការ​បន្ដ​តាម​ច្បាប់​ ៕
ប្រភពពី នគរវត្ត