ឃាត់ខ្លួន ២ នាក់ ប្ដីប្រពន្ធ ជួញដូរថ្នាំយ៉ាម៉ា ១៩៩ គ្រាប់ នៅស្រុកកំរៀង
បាត់ដំបង
: កម្លាំងអាវុធហត្ថស្រុកកំរៀងចុះបង្ក្រាបបទល្មើសជួញដូរថ្នាំញៀន
បានឃាត់ខ្លួន ២ នាក់ ប្ដីប្រពន្ធ និងវត្ថុតាងថ្នាំយ៉ាម៉ា ១៩៩ គ្រាប់
ទូរស័ព្ទដៃមួយគ្រឿង និងម៉ូតូស្មាស់ពណ៌ទឹកប្រាក់មួយគ្រឿង។ ករណីនេះ
កម្លាំងអាវុធហត្ថស្រុកកំរៀង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ២
នាក់ ប្ដីប្រពន្ធ និងវត្ថុតាង ទៅទីបញ្ជាកាអាវុធហត្ថខេត្តបាត់ដំបង
បន្តទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី៣០ ខែសីហា
ឆ្នាំ២០១៤។
ហេតុការណ៍ចុះបង្ក្រាប និងឃាត់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោងជាង ៨ ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នៅចំណុចមុខផ្ទះមួយកន្លែង ស្ថិតក្នុងភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
លោក ម៊ុយ សាលិត មេបញ្ជាកាអាវុធហត្ថស្រុកកំរៀង បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ២ នាក់ ប្ដីប្រពន្ធ ដែលឃាត់ខ្លួន ប្ដីឈ្មោះ គ្លៀក ឈឿន អាយុ ៦០ឆ្នាំ។ ប្រពន្ធឈ្មោះ វី សំបាន អាយុ ៤៤ ឆ្នាំ។ ទាំង២នាក់នេះ រស់នៅភូមិដីសឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ស្ត្រីសង្ស័យជាប្រពន្ធឈ្មោះ វី សំបាន បានសារភាពថា នៅថ្ងៃទី២៩ខែសីហា រូបគេនិងប្ដី បានជិះម៉ូតូចេញពីផ្ទះនៅភូមិដីសឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ឆ្ពោះទៅភូមិតាក្រី ក្នុងគោលបំណងទៅទិញថ្នាំញៀនពីអ្នកលក់ម្នាក់ឈ្មោះ ស អាយុ ១៨ ឆ្នាំ ដើម្បីយកទៅលក់បន្តឲ្យអ្នកកុម្ម៉ង់ទិញទៀត។ ពេលទិញបានថ្នាំយ៉ាម៉ា ១៩៩ គ្រាប់នេះហើយ គឺរូបគេបានយកទៅលាក់ទុកក្នុងស្បែកជើងឃ្លុបរបស់ប្ដី។ ក្រោយពីលាក់ទុកថ្នាំញៀនរួច បាននាំគ្នា ប្ដីប្រពន្ធជិះម៉ូតូ បន្តទៅផ្ទះម៉ូយកុម្ម៉ង់ទិញនៅភូមិតាក្រី ដើម្បីប្រគល់ទទួលថ្នាំញៀន។
ពេលទៅដល់មុខផ្ទះម៉ូយកុម្ម៉ង់ទិញ រូបគេ (ប្រពន្ធ) បានឲ្យប្ដីចាំនៅកន្លែងទុកម៉ូតូ ហើយរូបគេដើរចូលទៅក្នុងបរិវេណផ្ទះម៉ូយកុម្ម៉ង់ទិញ ស្រាប់តែត្រូចកម្លាំងអាវុធហត្ថឃាត់ខ្លួន នាំមកឆែកឆេរប្ដីនៅកន្លែងតុកម៉ូតូរកឃើញថ្នាំយ៉ាម៉ា ១៩៩ គ្រាប់ លាក់ទុកក្នុងស្បែកជើងឃ្លុបរបស់ប្ដីតែម្ដង៕
ប្រភពពី CEN