កម្លាំង​កងរាជអាវុធ ហត្ថ​ខេត្តកំពត រកឃើញ​រួច​បំផ្លាញ​កញ្ឆា​ពីរ​ចម្ការ

8/30/2014 0 Comments A+ a-

Drug_Crow_Destroy_CEN_30_08_14-(4)កំពត: កម្លាំង ​កងរាជអាវុធហត្ថ​ខេត្ត កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៤ បាន​ចុះ​ដល់​គោលដៅ រកឃើញ​រួច​បំផ្លាញ​ដំណាំ​កញ្ឆា​ពីរ​ចម្ការ​ដែលមាន​បរិមាណ​ជាង​ប្រាំ​រយ​ដើម​ លើ កំពូលភ្នំ​មួយ​ស្ថិតក្នុង​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រភព​ច្បាស់​ការណ៍​។​
​លោក សែម សឿន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​រៀបរាប់​ឱ្យដឹងថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រភព​ស៊ើបការណ៍​សម្ងាត់ នៅ​ល្ងាច​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៤ លោក​បាន​ដឹកនាំ​កម្លាំង​ឆ្ពោះទៅ​ភ្នំ​អូរ​ក្រូច​ក្នុងភូមិ​សាស្ត្រ​ភូមិ​ ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ដោយនៅ​ទីនោះ សមត្ថកិច្ច​រកឃើញ​ដំណាំ​កញ្ឆា​ពីរ​ចម្ការ​ស្ថិត​ឃ្លាត​ពីគ្នា​ប្រមាណ​ប្រហែល ៥០ ម៉ែត្រ ប៉ុន្តែ​មិនឃើញ​មាន​ម្ចាស់​ទេ​។
​លោក​បញ្ជាក់​ឱ្យដឹងថា ក្រោយពី​ដក​រួចរាល់ ចម្ការ​ទីមួយ​មាន​កញ្ឆា ចំនួន ២៥០ ដើម និង​ចម្ការ​ទី​ពីរ មាន ២៧៣ ដើម​។
​លោក សែម សឿន បាន​បន្តទៀតថា ព្រោះ​តែមាន​ភាពលំបាក​ក្នុងការ​ដឹកជញ្ជូន​ចុះ​ពី​ភ្នំ ទើប​សមត្ថកិច្ច​សូម​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដុត​កម្ទេចចោល​នៅ​ទីតាំង​ផ្ទាល់​តែម្តង​៕
កម្លាំង​រាជ​អាវុធហត្ថ​ខេត្តកំពត​រកឃើញ​រួច​បំផ្លាញ​ដំណាំ​កញ្ឆា​ជាង​៥០០​ដើម
ប្រភពពី CEN