ពូកែ​លួច​ទា ចាប់​បាន​ឲ្យ​អង្គុយ ខាំ​ពាំ​ទា​ឲ្យ​គេ​មើល​ តាម​ផ្លូវ​នៅ​ចិន​

8/30/2014 0 Comments A+ a-

ក្មេង ​ប្រុស​ចំនួន​២​នាក់ ដែល​បាន​លួច​ទា​ជិត​១០​ក្បាល​របស់​ពួក​អ្នកភូមិ ត្រូវបាន​ម្ចាស់​ទា ចាប់បាន​ហើយ​ដាក់ទណ្ឌកម្ម​ចំពោះ​ការ​​លួច​នេះ​ដោយ​បង្ខំ​ឲ្យ​អង្គុយ​ លុតជង្គង់​នៅតាម​ផ្លូវ​ដើម្បីឲ្យ​គេ​មើល​ដោយ​បង្ខំ​ឲ្យ​ខាំ​ពាំ​ទា​ម្នាក់​ មួយៗ​និង​ដាក់​ទា​២​លើ​ស្មា​ម្ខាង​មួយៗ​​របស់​ពួកគេ ។​

​ប្រធាន​ភូមិ​នេះ បាន​និយាយ​ក្មេងប្រុស​ទាំង​២​នាក់​ដែល​មាន​អាយុ​១៤​ឆ្នាំ​ទាំង​នេះ ចាំបាច់​ត្រូវ​ដាក់​ទោស​បែប​នេះ​ដើម្បី​ឲ្យ​រាងចាល​ដើម្បី​កុំ​ហ៊ាន​លួច​ទៀត ​។ ប៉ុន្តែ ប៉ូលិស​បាន​ថ្កោលទោស​ចំពោះ​ការដាក់ទណ្ឌកម្ម​បែបនេះ ដោយ​ហៅ​ចំណាត់ការ​នេះ​ថា​ហួស​សម័យ​​កាល​ហើយ ។​
​ក្មេងប្រុស​ទាំង​២​នាក់​នេះ ត្រូវបាន​ចាប់ខ្លួន​បាន បន្ទាប់ពី​ពួកគេ​បាន​លួច​ទា​ប្រហែល​១០​ក្បាល​ពី​ត្រពាំងទឹក​មួយ​នៅ​តំបន់​ Guangxi ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃ​សុក្រ​៕
ក្មេងប្រុស​ទាំង​២​នាក់​ត្រូវ​បង្ខំ​អោយ​អង្គុយ​ខាំ​ទា​អោយគេ​មើល​ក្រោយ​ពី​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​បាន​លួច​ទា​ប្រហែល​១០​ក្បាល​
ប្រភពពី CEN