អ្នកនាំពាក្យ៖ គជបថ្មី អាចនឹងកើត នៅខែតុលា ពេលរដ្ឋសភា ចូលកងវិញ
ភ្នំពេញ: ក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ បានជួបប្រជុំគ្នា រៀងរាល់ថ្ងៃចន្ទ។
ជាកិច្ចប្រជុំ ដើម្បីនិយាយពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ច្បាប់រៀបចំបង្កើតគជបថ្មី និងវិសោធនកម្មច្បាប់បោះឆ្នោត។
ដំណើរការចរចារវាងក្រុមការងារគណបក្សទាំងពីរ
បានបញ្ចប់លើវិសោធនកម្មរដ្ឋធម្មនុញ្ញ បានបញ្ចប់
ហើយបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញហើយ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ក្រុមការងារគណបក្សទាំងពីរ បានជួបគ្នារៀងរាល់ថ្ងៃចន្ទ ដើម្បីពិភាក្សាលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការបង្កើតច្បាប់គជបថ្មី និងវិសោធនកម្មច្បាប់បោះឆ្នោត។ មកដល់ពេលនេះ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ បានទៅដល់រដ្ឋធម្មនុញ្ញហើយ។ ដូច្នេះការរៀបចំគជបថ្មី រួមទាំងវិសោធនកម្មច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញ អាចបញ្ចប់សព្វគ្រប់ នៅក្នុងខែតុលា ឬក៏ខែវិច្ឆិកា ឆ្នាំ២០១៤។
ជាមួយគ្នានោះ លោក ឈាង វុន អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យរដ្ឋសភា បានលើកឡើងថា ការចរចារវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការរៀបចំច្បាប់បង្កើតគជបថ្មី និងវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានគណបក្សទាំងពីរ ធ្វើយ៉ាងប្រញាប់ហើយ។ ការងារនោះ នឹងអាចចប់រួចរាល់ ហើយរដ្ឋសភា ប្រជុំបោះឆ្នោតអនុម័ត នៅពេលរដ្ឋសភាចូលកងវិញ នាដើមខែតុលាខាងមុខ។
ការលើកឡើងខាងលើរបស់តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខាងលើនេះ បានធ្វើឡើងខណៈដែល គជប បានប្រកាសពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៤ ដែលនឹងចាប់ផ្តើម ចាប់ពីថ្ងៃទី១៦កញ្ញា ដោយការចុះឈ្មោះអ្នកសង្កេតការណ៍។ ចំណែកការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ ធ្វើឡើងចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា។ ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោត ឆ្នាំ២០១៤ ដោយគជប នឹងធ្វើឡើង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។
តារាងស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៤ របស់គជប បង្ហាញថា អ្នកបោះឆ្នោតថ្មី នៅឆ្នាំ២០១៤ ចាប់ពីអាយុ ១៨ ឆ្នាំឡើង ដែលមានសិទ្ធិបោះឆ្នោត មានចំនួន ៩.៩៥១.៩១៥ នាក់។ ក្នុងនោះ អ្នកមិនទាន់ចុះឈ្មោះបោះឆ្នោត និងផ្លាស់ចូល មានចំនួន ៣១២.៨២២ នាក់ អ្នកផ្លាស់ចេញ ៦១.៥១៦ នាក់ អ្នកដកសិទ្ធិ និងឈ្មោះស្ទួន ១០.៧២១ នាក់ និងស្លាប់ ២៩.១០៦ នាក់។ រីឯចំនួនអ្នកបោះឆ្នោត ក្នុងបញ្ជីឆ្នាំ២០១៣ មានចំនួន ៩.៧៣២.៥៣១ នាក់។
ក៏ប៉ុន្តែលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការ នីកហ្វិក យល់ឃើញថា គជប សព្វថ្ងៃ មិនចាំបាច់ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំនេះទេ ព្រោះថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាហើយ ក្នុងការជ្រើសរើសគជបថ្មី និងធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី។
លោកហង្សពុទ្ធា បានបញ្ជាក់ថា គជប នៅមានពេលវេលាច្រើន ដើម្បីរៀបចំចុះឈ្មោះអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨។
ដំណើរការបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតប្រចាំឆ្នាំ ត្រូវបានសង្គមស៊ីវិលលើកឡើងថា ចំណាយយ៉ាងហោចណាស់ ១ លានដុល្លារ។ ដូច្នេះការចំណាយថវិកាជាតិនោះ ត្រូវបានតំណាងអង្គការសង្គមស៊ីវិល លើកឡើងថា ជាការចំណាយឥតប្រយោជន៍។
ចំណែកលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លើកឡើងថា ពេលនេះ គជប គួរតែធ្វើជាគជបចាំផ្ទះ ហើយផ្អាកការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៤។ លោកយ៉ែមបុញ្ញឫទ្ធិ បានបញ្ជាក់ថា គជបថ្មី និងបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី នឹងត្រូវគណបក្សទាំងពីរ បង្កើតក្នុងពេលឆាប់ៗខាងមុខ។
យ៉ាងណាក៏ដោយ លោក ឈាង វុន អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យរដ្ឋសភា លើកឡើងថា ការងាររបស់ស្ថាប័ន ដូចជា គជប មិនអាចឈប់ស្ងៀមបានទេ។ គជបត្រូវធ្វើការជាប្រចាំ ហើយបន្តការងាររបស់ខ្លួន រហូតដល់មានអ្នកថ្មី មកជំនួស ដូចកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ និងច្បាប់ បានកំណត់។
លោក ឈាង វុន បានបញ្ជាក់ថា ការស្នើរបស់សង្គមស៊ីវិល មកកាន់រដ្ឋសភា ដើម្បីឲ្យគជប ផ្អាកការរៀបចំពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០១៤ គឺរដ្ឋសភា មិនចាត់ការទេ ព្រោះជាសំណើខុសច្បាប់។ ច្បាប់បានកំណត់ថា ស្ថាប័នរដ្ឋ កំពុងដំណើរការ។ ដូច្នេះទាល់តែមានគជបថ្មី មកជំនួស ទើបគជបចាស់ ឈប់។ កិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ និងច្បាប់ បានកំណត់ច្បាស់ហើយ៕
ប្រភពពី CEN