កីឡាករវ៉ៃដាក់ទ្រុង ជាប់ចោទ រំលោភ សេពសន្ថវៈ ត្រូវសមត្ថកិច្ច ចាប់តាមដីកា
បាត់ដំបងៈ កម្លាំងនគរបាល
ស្រុកមោងឬស្សី បានចាប់ខ្លួន យុវជនម្នាក់តាមដីកា បញ្ជាឲ្យចូលខ្លួន លេខ២៤
អក/២០១ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ចេញដោយព្រះរាជអាជ្ញា លោក នួន សាន
ពីបទរំលោភសេពសន្ថវៈ បញ្ជូនមកស្នងការខេត្ត និងបញ្ជូនបន្ត ទៅសាលាដំបូងខេត្ត
នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមច្បាប់។
មន្រ្តីអនុវត្តដីកា នគរបាលខេត្តបានឲ្យដឹងថា
យោងតាមដីកាបញ្ជា ឲ្យចូលខ្លួនលេខ២៤ អក/២០១ ចុះថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៤
ចេញដោយព្រះរាជអាជ្ញា លោក នួន សាន ពីបទរំលោភសេពសន្ថវៈ កម្លាំងនគរបាល
ស្រុកមោងឬស្សី បានចុះអនុវត្តដីកាចាប់ខ្លួន ជនជាប់ចោទឈ្មោះ
វឿត វណ្ណា ហៅ ប៉ោង ភេទប្រុស អាយុ១៩ឆ្នាំ ជាកីឡាករវ៉ៃដាក់ទ្រុង
រស់នៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឬស្សី ដែលបានគេចខ្លួន ពីមូលដ្ឋានមិនថា
ទៅទីណា ក្រោយមកសមត្ថកិច្ច បានស្រាវជ្រាវទើបដឹងថា ជនសង្ស័យខាងលើ
បានគេចខ្លួនទៅស្នាក់នៅ ទីក្រុងភ្នំពេញ ។ ទើបអយ្យការសាលាដំបូងខេត្ត
បានចេញដីកាបញ្ជាឲ្យចូលខ្លួន ដើម្បីមកធ្វើការ បំភ្លឺលើ ករណីបណ្តឹងឈ្មោះ
ស្រេង វន្នី និងដើម្បីសាកសួរ លើបណ្តឹងព្រហ្មទណ្ឌ ពីបទរំលោភសេព សន្ថវៈ
កន្លងទៅ។
បច្ចុប្បន្នជនសង្ស័យត្រូវបានមន្រ្តីអនុវត្តដីកា បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៥ ខែសីហា រួចហើយ ៕
__________________