វៀតណាម​ទទូច​ឲ្យ​ រដ្ឋាភិបាល​ខ្មែរ​ចាត់ ​វិធានការ​រឿង​​តវ៉ា​ និង​ដុត​ទង់ជាតិ

8/14/2014 0 Comments A+ a-

image (9)
ក្រសួង ​ការបរទេស​វៀតណាម ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ចៀស​នូវ​ការ​តវ៉ា និង​ការ​ដុត​ទង់ជាតិ​វៀតណាម ដោយ​ក្រុម​អ្នក​តវ៉ា​ខ្មែរ​ក្រោម និង​យុវជន។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម​លោក ឡេ ហាយ បិញ (Le Hai Binh) មាន​ប្រសាសន៍ តាម​បណ្តាញព័ត៌មាន​របស់​វៀតណាម ឈ្មោះ​ វៀតណាម ​ភ្លើស (Vietnam Plus) នៅ ​យប់​ថ្ងៃ​ទី​១៣ ខែ​សីហា ថា​ប្រទេស​វៀតណាម ប្រឆាំង​ដាច់ខាត​ចំពោះ​បាតុកម្ម​ខុស​ច្បាប់ និង​ការ​ដុត​ទង់ជាតិ​វៀតណាម ដោយ​ក្រុម​បាតុករ​ខ្មែរ​ក្រោម។
លោក ឡេ ហាយ បិញ ដែល​បាន​ចាត់​ទុក​ក្រុម​អ្នក​តវ៉ា​ថា​ជា​ជន​ជ្រុល​និយម​នោះ​ ថ្លែង​ថា សកម្មភាព​របស់​អ្នក​តវ៉ា​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​ជនជាតិ​វៀតណាម​ ទូទៅ និង​ធ្វើ​ឲ្យ​ប្រាស​ចាក​ទំនាក់ទំនង​មិត្តភាព​ល្អ ជា​ប្រពៃណី​រវាង​កម្ពុជា និង​វៀតណាម ដែល​ជា​អ្នក​ក្បែរ​ខាង​គ្នា។
ការ ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម​នេះ បន្ទាប់​ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​បណ្តាញ​យុវជន ធ្វើ​បាតុកម្ម​ ៣​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម។ ក្នុង​ការ​តវ៉ា​នោះ បាតុករ​ក៏​ដុត​ទង់​ជាតិ​វៀតណាម​ផង​ដែរ។
សូម​រង់​ចាំ​អានព័ត៌មាន​ពិស្ដារ
ប្រភពពី វិទ្យុអាស៊សេរី