នៅ​ថ្ងៃ​ទី​២០​សីហា​នេះ​ ផុត​ថ្ងៃ​កំណត់​ឱសានវាទ​ នៃ​សេចក្ដីជូនដំណឹង ​ដល់​អាជីវករ​លក់​តាម​ ផ្លូវ​សាំ​ហាន់​ហើយ

8/20/2014 0 Comments A+ a-

ww(6)ភ្នំពេញ ​ ៖​ សាលាសង្កាត់​ទួល​សង្កែ​ កាលពី​ថ្ងៃ​ទី​១១​ខែសីហា​ឆ្នាំ​២០១៤​បាន​ ចេញ​សេចក្ដីជូនដំណឹង​មួយ​ដល់​អាជីវករ​ លក់ដូរ​លើ​ផ្លូវ​សាធារណៈ​ដែល​មាន​ទីតាំង​ ជាប់​ខាងលិច​ផ្សារ​សាំ​ហាន់​ក្នុងភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ឱ្យ​បញ្ឈប់​ការ​លក់ដូរ​ត្រឹម​ថ្ងៃ​ទី​២០​ ខែ​ សីហា​ ឆ្នាំ​២០១៤​នេះ​ ។​
​យោង​តាម​ស្មារតី​ប្រជុំ​ក្រុមប្រឹក្សា​សង្កាត់ ​កាលពី​ពេល​កន្លង​មក​របស់​ សាលាសង្កាត់​ទួល​សង្កែ​ស្ដី​ពី​ការ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​ ក្នុង​ មូលដ្ឋាន​សង្កាត់​ទួល​សង្កែ​ ដោយ​បាន​ ចែក​លិខិត​ជូនដំណឹង​ដល់​បងប្អូន​អាជីវករ​ កាលពី​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៤​ ព្រោះតែ​ក្រុម​អាជីវករ​ទាំងនោះ​បាន​ យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​លក់​បន្លែ​ ត្រី​ សាច់​ផ្សេងៗ​ ឱ្យ​រុះរើ​ចេញពី​ផ្លូវ​សា​ ធារ​ណៈហើយ​រក​កន្លែង​ផ្សេង​សម្រាប់​ លក់ដូរ​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​ មិន​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សា​ធា​ រណៈ​ បន្ទាប់​ពី​បាន​កំណត់​ឱសានវាទ​រយៈ​ រ​ពល​១០​ថ្ងៃ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ តទៅ​ ។​
​យោង​តាម​សេចក្ដីជូនដំណឹង​ បាន​សង្កត់ធ្ងន់​ថា​ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា​ មាន​បងប្អូន​ប្រជាពលរដ្ឋ​ មួយ​ចំនួន​ ក៏​ដូច​ជា​អាជីវករ​ដែល​កំពុង​ធ្វើ​អាជីវ​ កម្ម​នៅ​អម​សងខាង​ផ្លូវ​បេតុង​ជាប់​ផ្សារ​សាំ​ហាន់​ មិន​ទាន់​បាន​អនុវត្ដ​បាន​ល្អ​នៅ​ ឡើយ​ ស្ដី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ព្រោះ​បងប្អូន​អាជីវករ​ ប្រជាពលរដ្ឋ​មួយ​ ចំនួន​បាន​សង់រោង​សង់​តូប​ត​សំយាប​ លក់ដូរ​និង​ដាក់​របស់របរ​សម្ភារ​ផ្សេងៗ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ទ្រូងផ្លូវ​ក៏ ​ដូច​ជា​ចិញ្ចើម​ ផ្លូវ​សាធារណៈ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ បាត់បង់​ សោភណភាព​តាម​ដងផ្លូវ​ប៉ះពាល់​ បរិស្ថាន​អនាម័យ​សុខភាព​និង​ការ​ធ្វើ​ ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ ។​
​មក​ដល់​ថ្ងៃ​ទី​២០​ខែសីហា​នេះ​ ជា​ ថ្ងៃ​ផុតកំណត់​ឱសានវាទ​ដែល​សាលា​ សង្កាត់​ទុក​ជូន​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​អាជីវក​រហើយ​ សាលាសង្កាត់​ ក៏​បាន​ប្រកាស​តាម​មេក្រូ​ផង​ដែរ​ដើម្បី​ ជូនដំណឹង​បន្ថែម​ទៀត​ ។​
​គួរ​រំលឹក​ថា​ កន្លង​មក​តំណាង​កម្មករ​ រោងចក្រ​រ៉ូ​ស៊ី​ង​ដែល​មា​នទី​តាំងនៅ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​ កែវ​ រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​លើក​ឡើង​ ថា​ បច្ចុប្បន្ន​នៅ​តាម​ផ្លូវ​ខាងលើ​នេះ​ កំពុង​មានការ​ព្រួយបារម្ភ​ពី​ករណី​គ្រោះ​ ថ្នាក់​ចរាចរណ៍​ឬ​គ្រោះ​អគ្គិភ័យ​ដែល​បាន​ កើតឡើង​ជាយថាហេតុ​ ។​ សេចក្ដី​ព្រួយ​ បារម្ភ​របស់​កម្មករ​រាប់​ម៉ឺន​នាក់​បែប​នេះ​ក៏​ព្រោះតែ​បញ្ហា​កកស្ទះ​ដោយសារ ​ការ​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​រោងចក្រ​ដ៏​ធំ​មួយ​នេះ​ស្ថិត​ក្នុង​ សភាព​តូច​ចង្អៀត​ ពិបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ទៅ​មក​ ព្រោះ​ផ្លូវ​នេះ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​ហើយ​ស្ទះ​យូរៗ​ទៀត​ផង​ ។​
​តំណាង​កម្មករ​របស់​រោងចក្រ​រ៉ូ​ស៊ី​ង​ បានឱ្យ​ដឹង​ថា​ សព្វថ្ងៃ​ផ្លូវ​បេតុង​មួយ​ ខ្សែ​នេះ​ត្រូវ​បាន​អាជីវករ​យក​ធ្វើ​ជា​កន្លែង​លក់ដូរ​ទាំងស្រុង​ នៅ​សល់​ផ្លូវ​សម្រាប់​ ធ្វើ​ដំណើរ​តូច​ចង្អៀត​ ហើយ​កម្មករ​ ចេញ​ឬ​ចូល​ធ្វើការ​ដើរ​កាត់​ផ្លូវ​នោះ​ ត្រូវ​បាន​កកស្ទះ​ជាប់​រាប់​ម៉ោង​ បើ​មាន​ ហេតុការណ៍​អាសន្ន​កើតឡើង​មិនដឹងរ​ត់ទៅ​ផ្លូវ​ណា​នោះ​ទេ​ ហើយ​រថយន្ដ​សង្គ្រោះ​ ក៏​មិន​អាច​ជួយ​បាន​ដែរ​ ៕
ប្រភពពី នគរវត្ត