ក្មេងស្រីជំទង់ ស្រស់ស្អាតម្នាក់ មានរូបរាងដូចតុក្កតា

8/20/2014 0 Comments A+ a-

ក្មេងស្រីជំទង់ រូបរាងដូចតុក្តតា “Human Barbie” ថ្មីម្នាក់ទៀត មានចង្កេះត្រឹម ២០អ៊ិញ (៥០.៨សង់ទីម៉ែត្រ) ពិតជាមិនអាចធ្វើឲ្យ យើងសន្និដ្ឋានបានថា តើនាងជាមនុស្ស ឬជាតុក្កតានោះទេ។
នាង Lolita Richi មានអាយុ១៦ឆ្នាំ មកពីទីក្រុង Kievប្រទេសអ៊ុយក្រែន ធ្វើឲ្យអ្នកដែលបានឃើញរូបរាង មិន សមាមាត្រ ជាមួយលក្ខណៈផ្ទៃមុខរបស់នាង មិនអាចចែកដាច់ ថាតើនាងជាមនុស្ស ឬ ជាតុក្កតាឲ្យពិតប្រាកកដ។
ក្មេងជំទង់អ៊ុយក្រែនម្នាក់នេះ មានភាពវ័យឆ្លាត ក្នុងការតុបតែងកែលំអមុខមាត់ និងសម្លៀកបំពាក់ របស់ខ្លួន ឲ្យស្រស់ ស្អាតដោយមិនបានធ្វើការវះកាត់ តមអារហារ ឬ ប្រើកម្មវិធីកុំទ្យូទ័រ Photoshop ឡើយ។
Lolita បាននិយាយថា នាងគិតថាខ្លួនអាចធ្វើបានល្អជាងអ្នកណាទាំងអស់ ។នាងគឺជាក្មេងស្រីមានចរិតមាយា ហើយ មិនធ្លាប់លឺ ឬស្គាល់ Valeria Lukyanov មនុស្សស្រីមានរូបរាងដូចតុក្កតា ដែលគេឲ្យឈ្មោះថា “Human Barbie” ពីមុនមកទេ។
សិស្សសាលាវិទ្យាល័យ Lolitaបាននិយាយទៀតថា នាងចាប់ផ្តើមស្លៀកពាក់បែបនេះព្រោះនាងចង់ ឲ្យមានរូបរាងល្អ ឥតច្ចោះ ដែលស្ត្រីគ្រប់រូបត្រូវការ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News