បុរស​ម្នាក់​បាន​ស្លាប់​ បាត់បង់​ជីវិត​គ្រាន់​តែ​ ព្យាបាល​រោគ​ឈឺ​ធ្មេញ​

8/20/2014 0 Comments A+ a-

 
ភំ្ន ​ពេញ​ ​៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​សិក្ខា​កាម​នាយ​ទាហាន​ទៅ​សិក្សា​នៅ​ប្រទេស ​វៀ​ត​ណា​ម​ ​បាន​សុំ​ច្បាប់​សំ​រាក​មក​លេង​ផ្ទះ​ចំនួន​១០ថ្ងៃ​នៅ​ស្រុក​កំណើត​ ​បាន​ទៅ​ព្យាបាល​រោគ​ធ្មេញ​នៅ​គ្លី​និ​កឯក​ជន​មួយ​កន្លែង​ ​យីហោ​ពេទ្យ​ធ្មេញ​ទំនើប​ ​មាន​ទី​តាំង​ឋិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ខណ្ឌ​ទួល​គោក​ ​ក្រោយ​មក​បាន​ស្លាប់​បាត់បង់​ជីវិត​ ​។បុរស​ រង​គ្រោះ​ដល់​បាត់បង់​ជីវិត​ឈ្មោះ​ ​ឈឹ​ម​ ​សុធា​រ៉ា​ ​អាយុ​៣២ឆ្នាំ​ ​ជា​សិក្ខា​កាម​ប​ណ្តុះ​ប​ណ្តា​ល​នាយ​ទាហាន​នៅ​ប្រទេស​វៀ​ត​ណា​ម​ ​ស្នា​ក់​នៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២៨ ផ្លូ​បេតុង​ ​សង្កាត់​ចាក់​អង្រែ​លើ​ ​ខណ្ឌ​មាន​ជ័យ​ ​។
តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​សាច់​ញាតិ​បាន​ឲ្យ​ដឹង​ថា​ ​បុរស​រង​គ្រោះ​ ​ឈឹ​ម​ ​សុធា​រ៉ា​ ​ជា​សិក្ខា​កាម​នាយ​ទាហាន​ ​ដែល​សុំ​ច្បាប់​សំ​រាក​មក​លេង​ស្រុក​រ​យៈ​ពេល​១០ថ្ងៃ​ ​ហើយ​បាន​ទៅ​ព្យាបាល​រោគ​ធ្មេញ​នៅ​គ្លី​និ​ច​ឯក​ជន​ខាង​លើ​ក៏​ត្រូវ​ថ្នាំ​ ដែល​ដាក់​នៅ​ក្នុង​មាត់​ដែល​គេ​ប្រាប់​ថា​ជា​ថ្នាំ​ស្ពឹក​ ​ខ​ណៈ​ដក​ធ្មេញ​រួច​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ពេល​ត្រ​ឡប់​មក​ដល់​ផ្ទះ​ ​មាន​អា​កា​រៈ​ស្រាវ​ស្រាញ​ប្រកាច់​ដាច់​ខ្យល់​ស្លាប់​តែ​ម្តង​ ​។
បច្ចុប្បន្ន​សាកសព​មិន​ត្រូវ​បាន​នគរបាល​ជំនាញ​ចុះ​មក​ធ្វើ​កោស​ល្យ​វិច​ យ័​នោះ​ទេ​ ​ដោយ​នគរបាល​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា​ ​ឆ្នាំ​២០១៤ នេះ​ ​៕
ប្រភពពី នគរវត្ត