ឧទ្ទាម ISIS អះអាងថា បានកាត់ក្បាលអ្នកសារ ព័ត៌មានអាម៉េរិក
ដែលកំពុងលុកលុយផ្នែកជាច្រើន នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់
បានបង្ហាញវីដេអូមួយ កាលពីថ្ងៃអង្គារ ទី១៩ ខែសីហាថា
បានកាត់ក្បាលអ្នកសារព័ត៌មានម្នាក់ របស់សហរដ្ឋអាម៉េរិកឈ្មោះ ជែម ហ្វូឡេ
និងបានគម្រាមកាត់ក្បាល អ្នកកាសែតអាម៉េរិកផ្សេងទៀត ប្រសិនបើអាម៉េរិក
មិនព្រមបញ្ឈប់ការវាយប្រហារ ដែនអាកាសនៅអ៊ីរ៉ាក់នោះទេ។
យោងតាមសារព័ត៌មាន ស៊ីប៊ីអិន ចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០១៤ថា
ឧទ្ទាមរដ្ឋឥស្លាម នៅក្នុងប្រទេស អ៊ីរ៉ាក់ និងស៊ីរី ដែលជាស្គាល់ថា ISIS
បានបង្ហាញនូវវីដេអូមួយ ដោយដាក់ចំណងជើងថា «សារផ្ញើជូនអាម៉េរិក»
ដែលគេឃើញនៅក្នុងវែបសាយសង្គម សារព័ត៌មានមួយចំនួន ក្រោយមក Youtube
បានដកវីដេអូនោះចេញ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីបានបង្ហោះ។
នៅក្នុងវីដេអូនោះ បានបង្ហាញឲ្យឃើញពីឧទ្ទាមម្នាក់ កំពុងកាត់កំាបិត ដើម្បីកាត់ក្បាលបុរសម្នាក់ ដែលក្រុមនោះអះអាងថា ជាលោក ជែម ហ្វូឡេ អាយុ ៤០ឆ្នាំ ជាអ្នកកាសែតឯករាជ្យ ដែលមានមូលដ្ឋាននៅរដ្ឋ ប៊ូសស្តុន ហើយត្រូវបានចាប់ខ្លួននៅពាយ័ព្យប្រទេស ស៊ីរី នៅថ្ងៃទី២២ ជាថ្ងៃThanksgiving Day ខែវិច្ឆិកា ឆ្នាំ២០១២។
ចំណែករដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា វិញបាននិយាយថា ខ្លួនមិនបានកំណត់នៃការសម្លាប់នេះនោះទេ បើទោះបីជាវិដេអូពិតប្រាកដក៏ដោយ ប៉ុន្តែមន្រ្តីអាម៉េរិក បានប្រាប់សារព័ត៌មាន Associated Press ថា ពួកគេជឿជាក់ថា មនុស្សដែលត្រូវសម្លាប់ នៅក្នុងវីដេអូនោះ គឺលោក ហ្វូឡេ៕

_________________-
ផ្តល់សិទ្ទិដោយ៖dap-news