ពីរ​នាក់​ប្តី​ប្រពន្ធ ធ្វើអត្តឃាត​សម្លាប់ខ្លួន ក្នុង​ភាព​អា​ថិ​កំបាំង​

8/20/2014 0 Comments A+ a-

Kill_Dead_Die_CEN_20_08_14-(1)កណ្តាល: ប្តី ​ប្រពន្ធ​មួយគូរ បានធ្វើ​អត្តឃាត​សម្លាប់ខ្លួន ដោយ​ប្តី​ចង​-​ក នៅ​ដើម​បំពេញរាជ្យ នៅ​ខាងក្រោយ​ផ្ទះ និង​ប្រពន្ធ​បាន​ផឹក​ថ្នាំពុល នៅ​បន្ទប់​ក្រោមផ្ទះ​។ ហេតុការណ៍​ធ្វើអត្តឃាត​ដ៏​អា​ថិ​កំបាំង​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង ៤:៣០​នាទី ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​ ​ប៉ូលិស​បាន​ឲ្យ​ដឹងថា បុរស​អត្តឃាត​ជន ឈ្មោះ ថៃ សុផាន់​នី អាយុ​៥២​ឆ្នាំ ជា​កសិករ​។ រីឯ​ប្រពន្ធ​របស់គាត់ ឈ្មោះ គង់ វណ្ណា អាយុ ៥១​ឆ្នាំ មុខរបរ​គ្រូទាយ ដេកស្លាប់ ក្នុង​បន្ទប់​ក្រោមផ្ទះ​។​ ​បើតាម​នារី​ម្នាក់ ឈ្មោះ នី សីហា អាយុ​២៧​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់ អត្តឃាត​ជន ទាំងពីរ​នាក់​នេះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃខែ​ឆ្នាំ និង​នៅ​ម៉ោង ៣:៣០​នាទី ឪពុក​របស់​នាង បាន​យក​ទូរស័ព្ទដៃ ១​គ្រឿង និង​ប្រាក់ ៤០០ ដុល្លារ ចិ​ញ្ជៀ​ន ១​វង់ ខ្សែ ក មួយ​ខ្សែ មក​ផ្ញើខ្លួន ហើយ​នាង​ក៏​សួរថា ពុក​ទៅណា គាត់​ថា ទៅ​ខេត្តកោះកុង អី​ឡូ​វ​ហ្នឹង បន្ទាប់មក​គាត់​និយាយថា ពុក​ដេក​សិន​ចាំ​ព្រឹក បាន​ទៅ​។ ​នី សីហា បាន​បន្តថា លុះដល់​ម៉ោង ៦ ព្រឹក នាង (​នី សីហា​) ងូតទឹក​ហើយ​ស្លៀកពាក់ រៀបចំខ្លួន​ទៅធ្វើ​ការ ក៏​ដាស់​ម្ដាយ ស្រាប់តែ​ឃើញ​ម្ដាយ ស្លាប់ ហើយក៏​ទៅ​ហៅ​នាក់​ជិតខាង ជួយ​រក ឪពុក​ទៀត ស្រាប់តែ​ដើរទៅ​ដល់ ក្រោយ​ផ្ទះ ក៏​ប្រទះឃើញ ឪពុក​ខ្លួន ចង ក ស្លាប់ ក៏​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ប៉ុ​ស្ថិ៍ ឲ្យ​ចុះទៅពិនិត្យ​។​ ​ករណីនេះ បានធ្វើ​ប្រជា​ពល​ដ្ឋ ក្បែរ​ខាង មានការ​ភ្ញាក់ផ្អើល និង​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង ទៅនឹង​ការធ្វើអត្តឃាត ដ៏​អា​ថិ​កំបាំង​របស់ ពីរ​នាក់​ប្តី​ប្រពន្ធ ខាងលើនេះ​។ ​ក្រោយ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ប៉ូលិស​បាន​សន្និដ្ឋានថា អត្តឃាត​ជន ជា​ប្តី គឺ​ពិតជា​បានធ្វើ​អត្តឃាត ដោយ​ចង ក​។ រីឯ​ស្ត្រី​ជា​ប្រពន្ធ ធ្វើអត្តឃាត​ដោយ​ផឹកថ្នាំ​ពុល ពិតមែន​៕V​/c
ប្រភពពី CEN