នាយក​រដ្ឋ​មន្រ្តីហៅ ​មន្ត្រី​សង្គម​ស៊ីវិលថា ជាមនុស្ស​ភ្លើ

8/21/2014 0 Comments A+ a-

HS-fpM18-w-fullរាជ ​ធានី​ភ្នំ​ពេញ៖ លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន​ សែន​ នៅ​ព្រឹកថ្ងៃ​ទី​២១​សីហា​នេះ បាន​រិះគន់​សង្គម​ស៊ីវិល​ជាថ្មី ដោយហៅ​មន្ត្រី​សង្គម​ស៊ីវិល​នោះ​ថា ជា​មនុស្ស​ភ្លើ​។ ការហៅ​មន្ត្រី សង្គម​ស៊ីវិល ថា ជាមនុស្ស​ភ្លើ​ពី​សំណាក់ លោកនាយក​រដ្ឋ​មន្រ្តី​នាព្រឹកនេះ បាន​ធ្វើឡើង ក្រោយពីក្រុមអង្កការសង្គម​ស៊ីវិល​ទាំងនោះ​ បានអត្ថាធិប្បាយថា ហេតុអ្វី​បានជា​លោកនាយក​រដ្ឋមន្ត្រី មិន​បាន​ទទួល​ញត្តិ​ពី​ពលរដ្ឋ​រងគ្រោះដីធ្លី។​
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអាណត្តិទី៥ រិះគន់​សង្គម​ស៊ីវិល​បែប​នេះ នៅក្នុងចែក​សញ្ញា បត្រ​ជ័យលាភី ជូន​ដល់​និស្សិត របស់​សាកលវិទ្យាល័យប៊ែល​ធី ជាច្រើន​រយ​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ នា​ព្រឹក​ថ្ងៃទី​២១​សីហា​នេះ​។​
ប្រភពពី Free Press Magazine ·