ទូតខ្មែរនៅថៃ កំពុងរៀបចំ ពាក្យបណ្តឹង ប្តឹងក្រុមសាងសង់ ដើម្បីទារសំណង ឲ្យពលករខ្មែរ ៣នាក់ស្លាប់

8/21/2014 0 Comments A+ a-

samnang
ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលខ្មែរ ប្រចាំប្រទេស ថៃកំពុងប្រមូលឯកសារ និងទាក់ទងទៅ ក្រុមគ្រួសារ សព៣នាក់ ដែលបានស្លាប់ ព្រមទាំងអ្នករបួស នៅក្នុងព្រឹត្តិការណ៍ បាក់រលំខុនដូ នៅប្រទេសថៃ ដើម្បីប្តឹងទៅក្រុមហ៊ុនសំណង់ ទាមទារសំណង ឲ្យពួកអ្នកដែលបាត់បង់ជីវិត។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការ បរទេសខ្មែរបានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌ មានបន្ទាប់ ពីលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បញ្ចប់កិច្ចពិភាក្សាជាមួយលោក Touchayoot Pakdi ឯកអគ្គរាជទូតថៃចប់ អាណត្តិប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហាថា «ឥឡូវនេះទូតយើងបានទាក់ទងក្រុមគ្រួសារ សាច់ញ្ញាតិសាកសព និងអ្នករងរបួសដើម្បីប្រមូលឯកសារប្តឹងទៅក្រុមហ៊ុនសាងសង់ ដើម្បីទារសំណងសម រម្យសម្រាប់ពួកគាត់បន្ថែមទៀត»។
លោកកុយ គួង បន្ថែមទៀតថា ការផ្តល់សំណងនាពេលមកនោះមិនមែនក្រុមហ៊ុ នសាងសង់ ផ្តល់ឲ្យនោះទេ គឺអាជ្ញាធរខេត្តបាទុមថានីជាអ្នក ផ្តល់ឲ្យហើយក៏សំណងបឋមផងដែរ។
សំណងនាពេលនោះរួមមាន ប្រាក់ចំនួន ៦៥.០០០បាត ស្មើនឹង ២.០០០ដុល្លារ ជូនដល់ក្រុម គ្រួសារសពនីមួយៗ ចំណែកអ្នករងរបួស ទទួលបាន ៥០.០០០បាត ស្មើនឹងជាង ១.៥០០ដុល្លារ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១១ ខែសីហា កន្លងទៅនេះ អគារខុនដូកម្ពស់ ៦ជាន់មួយ កន្លែងស្ថិតនៅក្នុងខេត្តប៉ាទុមថានី ប្រទេសថៃ បានដួលរលំ ខណៈកំពុងដំណើរការសាងសង់ នៅជាន់លើបង្អស់។ ការដួលរលំអគារនេះ បានធ្វើឲ្យកម្មករ ដែលមានទាំង ជនជាតិថៃ ខ្មែរ និងមីយ៉ាន់ម៉ា ស្លាប់ និងរងរបួសជាច្រើននាក់៕
__________________
ផ្តល់សិទ្ទិដោយ៖dap-news