តុលាការ បិទទ្វារ​បើកសវនាការ លើសំណុំរឿងអតីត ​អ្នកចម្រៀង​ អូ រស្មី

8/21/2014 0 Comments A+ a-

រាជធានី​ភ្នំពេញ៖ នៅ​វេលា​ម៉ោង​១១​និង​២០​នាទី ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៤នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​បើកសវនាការ​ ​លើសំណុំរឿង​អតីតអ្នកចម្រៀង​ផលិតកម្ម ឆ្លងដែន និងរៃមាស ពាក់ព័ន្ធ​សំនុំរឿង​អូស​​​ទាញ​ពេស្យាចារ​កុមារ។
សវនាការនាព្រឹកថ្ងៃព្រហស្បត្ត៏នេះ​ ជាសវនាការអសាធារណៈ​ ដោយចៅក្រមមិនអនុញ្ញាត​ឲ្យអ្នកណាម្នាក់​ចូលក្រៅតែពី វត្តមាន​មេធាវី និងជនត្រូវចោទប៉ុណ្ណោះ។
គួរបញ្ជាក់​ថា អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ឆ្លងដែន និង​រៃ​មាស វ័យ​អាយុ​៣៦​ឆ្នាំ​រូប​នេះ ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ មករា  ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​អូសទាញ​ពេស្យាចារ​កុមារ​ជា​អនីតិជន ឱ្យទៅ​រួមភេទ​ជាមួយ​ភ្ញៀវ និង​ប្រព្រឹត្ត​អំពើ​សញ្ចារកម្ម​មាន​ស្ថាន​ទម្ងន់ទោស ទាក់ទិន​នឹង​ជនរងគ្រោះ​៕
​អនុរ​ក្សពន្ធ​នា​គារ​ព្រៃ​សរ​(​ម​២) នាំ​ខ្លួន​ជន​ត្រូវ​ចោទ​នាង​អូ រស្មី មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២១ សីហា       អនុរ​ក្សពន្ធ​នា​គារ​ព្រៃ​សរ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​នាង​អូ រស្មី មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២១សីហា
ប្រភពពី  Free Press Magazine