កុមារា​​​អាយុ​​២​​ឆ្នាំម្នាក់ ​​ដួល​ផ្ងាក​ក្រោយចូល ​​ឆ្នាំង​សម្ល​​រកំពុងពុះ​ក្តៅ រលាក​មួយ​កំណាត់​​ខ្លួន​

8/20/2014 0 Comments A+ a-

កំពង់ ​ឆ្នាំង៖ កុមា​រា​​អាយុ​២​ឆ្នាំ​ម្នាក់ បាន​រលាក​ទឹកស​ម្ល ដែល​កំពុងតែ​ក្តៅ បណ្តាល​ឲ្យ​រលាកមួយ​កំណាត់​ខ្លួន​ចុះ​ក្រោមធ្ងន់ធ្ងរ ខណៈពេលដែល​គេបាន​រត់​លេង​នៅលើផ្ទះ ដួល​ផ្ងាក​ក្រោយ ជាន់​លើ​ឆ្នាំងសម្លកំពុងពុះ​ក្តៅ​ ហើយ​ត្រូវ​បាន​ស្ត្រី​ជាម្តាយ​ប្រ​ញាប់​​ ដឹកទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ជា​បន្ទាន់​ ដើម្បីឱ្យលោកគ្រូ​ពេទ្យ​ជា​ជួយ​សង្គ្រោះ​។
ករណីនេះបានកើតឡើង​ កាល​ពី​​វេលា​ម៉ោង៧និង​១០​នាទី​យប់​ថ្ងៃ​ទី១៩ ខែសីហា នៅ​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ខត្ត-ក្រុង​កំពង់ឆ្នាំង។
តាម​ស្ត្រី​ជា​ម្តាយ កុមារា​រងគ្រោះ បាន​ឲ្យ​ដឹងថា កូនប្រុស​របស់គាត់ ឈ្មោះ សុខ ពៅ អាយុ​២​ឆ្នាំ ជា​ក្មេង​រពឹស​ណាស់​។​
ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ដោយ​គាត់​ជាប់រវល់ កិច្ចការ​ក្នុងផ្ទះ មិនបាន​មើល​គេ​ដិតដល់ រូបគេ​បាន​រត់​លេង​នៅលើផ្ទះ ហើយក៏​ចំពប់ជើង ដួល​ផ្ងាក​ក្រោយ ទៅលើ​ឆ្នាំងសម្ល ដែល​កំពុងពុះ បណ្តាល​ឲ្យ​រលាក​ពេញ​ខ្នង ធ្ងន់ធ្ងរ​តែម្តង​។​
​ក្រោយពេល​កើតហេតុ គាត់​ក៏បាន​រូតរះ ដឹក​កូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ឲ្យ​គ្រូពេទ្យ ជួយសង្គ្រោះ និង​ព្យាបាល ហើយ​គ្រូពេទ្យ បាន​បាញ់ថ្នាំ​ស៊ី​ហ្វ្រា​យ ត្រជាក់​លើ​ខ្នង​កូន​របស់គាត់ ដើម្បី​ទប់​កម្ដៅ​នៃ​ការ​រលាក​។ បន្ទាប់មក គាត់​ក៏បាន​ព​កូនត្រឡប់ ទៅផ្ទះ​វិញ ដោយ​មិនបាន​ដេកសម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​នោះទេ​។​
ក្រុម​គ្រូពេទ្យ​ដែល​បាន​ធ្វើការ​សង្គ្រោះ បាន​និយាយ​ថា កុមារារង​គ្រោះ​បាន​រលា​កធ្ងន់​ក៏​ពិតមែន ប៉ុន្តែ​វា​មិន​បាន​រលា​ក​ចំ​​កន្លែង​គ្រោះថ្នាក់​នោះ​ទេ គឺ​ម្តុំ​ដើមទ្រូងឡើង​លើ ដែល​ជា​ចំណុច​សំខាន់ ។លោកគ្រូ​ពេទ្យក៏​បាន​ផ្តាំ​ផង​ដែរ​ថា សូម​បងប្អូន​បើ​មាន​កូនចៅ​រលា​ក​ទឹក​ក្តៅ ត្រូវ​ប្រញាប់​យក​ទៅ​ត្រាំ​ទឹក​ត្រជាក់​បាន​មួយស្របក់​សិន នេះ​​ជា​វិធី​ជួយ​សង្គ្រោះ​បន្ទាន់​ដើម្បី​កាត់​បន្ថយ​កំ​ដៅ​មួយ​ពេល​បានមុន ​នឹង​ដឹក​មក​កាន់​មន្ទីរពេទ្យ៕
DSC054881-600x433កុមារារងគ្រោះ  កុមារារងគ្រោះ
ប្រភពពី Free Press Magazine