ទាស់ពាក្យសម្តីគ្នា ក្នុងវង់ផឹកស៊ី ខឹងទាញពូថៅកាប់ ស្លាប់២នាក់ ហើយគេចបាត់
ប៉ៃលិន: បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀត
រងរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ
ហើយស្លាប់តាមផ្លូវ បន្ទាប់ពីទាស់ពាក្យសម្ដីគ្នា ក្នុងវង់ផឹកស៊ី
បង្កជាអំពើហិង្សា កាប់ចាក់គ្នា កាលពីម៉ោង១១យប់ ថ្ងៃទី១៩ ខែសីហា
ឆ្នាំ២០១៤ ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន
ក្រុង-ខេត្តប៉ៃលិន។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ក្រិញ ថាន់ ភេទប្រុស អាយុ៤១ឆ្នាំ ជាកសិករ មានស្រុកកំណើតភូមិមនណុប ឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត បច្ចុប្បន្ន រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន របួសផុងលលាដ៍ក្បាល ផ្នែកខាងក្រោយ ២ ពូថៅ ស្លាប់នឹងកន្លែង និងទី២-ឈ្មោះ វិក ណែត អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ រងរបួសផុងលលាដ៍ក្បាល។ ចំណែកជនបង្ក ឈ្មោះអ៊ុំ វណ្ណា អាយុ៤៥ឆ្នាំ ជាកសិករ មានស្រុកកំណើត នៅខេត្តសៀមរាប។
តាមសាក្សី បាននិយាយប្រាប់ សមត្ថកិច្ចថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ទាំង២នាក់ បានទិញស្រាថ្នាំចិនសែ ទៅផឹកស៊ី នៅផ្ទះជនដៃដល់ (ឈ្មោះ អ៊ុំ វណ្ណា) ប៉ុន្តែជនដៃដល់ មិនចេះផឹកស្រាថ្នាំ ក៏ទៅទិញស្រាពស់វែក ចំនួន២ដប យកមកផឹក។ លុះក្រោយមក ជនរងគ្រោះ ឈ្មោះ វិក ណែត បានបបួលឈ្មោះ អ៊ុំ វណ្ណា កាច់ដៃគ្នា បើជនរងគ្រោះឈ្នះ សុខចិត្តធ្វើកូនប្រសា តែបើជនដៃល់ឈ្នះវិញ គឺឲ្យយកប្រពន្ធ។ ពេលនោះ ឈ្មោះ អ៊ុំ វណ្ណា ខឹងជនរងគ្រោះ ចង់បានកូនស្រីរបស់ខ្លួន ក៏ទាញពូថៅ កាប់ជនរងគ្រោះឈ្មោះ វិក ណែត ជាច្រើនពូថៅ បណ្ដាលឲ្យឈាមស្រោចខ្លួន គ្រានោះជនរងគ្រោះម្នាក់ទៀត ឈ្មោះ ក្រិញ ថាន់ បានមកជួយ ក៏ត្រូវជនដៃដល់ កាប់ចំនួន២ពូថៅ ចំផ្នែកខាងក្រោយធ្លាយខួរ ស្លាប់ភ្លាមៗតែម្តង។ ក្រោយពីបង្កហេតុរួច ជនដៃដល់បានរត់គេចខ្លួនបាត់ ភ្លាមៗតែម្តង។
ភ្លាមនោះ សមត្ថកិច្ចបានទៅដល់ ហើយបានធ្វើកំណត់ហេតុ និងស្រាវជ្រាវ តាមចាប់ជនដៃដល់យកមកផ្តន្ទាទោស តាមច្បាប់៕
ប្រភពពី CEN