អង្គភាពប្រឆាំង អំពើពុករលួយចាប់ មន្ត្រីរដ្ឋបាលព្រៃឈើ២នាក់ រឿងទារលុយពីប្រជាពលរដ្ឋ
មន្ត្រីរដ្ឋបាលព្រៃឈើទាំង២នាក់
ដែលត្រូវបានចាប់ខ្លួន មានឈ្មោះ ទី១.លោក មិញ ស៊ីថា
មានឋានៈជានាយសង្កាត់ រដ្ឋបាលព្រៃឈើ ជ្រោយបន្ទាយ និងទី២.លោក សន
ណារិន មានឋានៈជានាយរងសង្កាត់។
ប្រភពបានបង្ហើប
ប្រាប់ឲ្យដឹងថា ដើមចមដែលឈានដល់ការចាប់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើ
ទាំង២នាក់នេះ ត្រូវបានប្រភពព័ត៌មានមួយចំនួននិយាយថា
ផ្តើមចេញពីការចាប់ឈើជន្លង់ម្រេចចំនួនជាង៧០០ដើម
នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ
បើទោះបីជាការដឹកជញ្ជូនឈើជន្លង់ម្រេចនេះ
ត្រូវឈ្មួញរត់ការឱ្យអ្នកទាំង២នាក់នេះ
រួចរាល់ហើយយ៉ាងណាក៏ដោយ។ហើយរឿងនេះ ក៏មានប្រធានស្នាក់ការ ៧០៧
ដែលជារបស់ប៉េអឹម ខេត្តក្រចេះ ក៏ត្រូវបានប្រជាពលរដ្ឋ
ដាក់ពាក្យប្តឹងទៅតុលាការ និងស្ថាប័នពាក់ព័ន្ធ មួយចំនួនដែរ
ក្នុងការជំរិតទារលុយ ពីប្រជាពលរដ្ឋ។
សេចក្តីរាយការណ៍ បានបន្តថា ប្រជាពលរដ្ឋ
បាននាំគ្នាផ្តិតមេដៃ ប្តឹងលោក ឃុន សុយាន ប្រធានស្នាក់ការ ៧០៧
ពីបទជំរិតទារប្រាក់ ពីប្រជាពលរដ្ឋ ដឹកចម្រៀកឈើ
សម្រាប់យកទៅធ្វើជន្លង់ដាំម្រេច ក្នុងមួយឡានពី ៤០ ម៉ឺន ទៅ ៥០
ម៉ឺនរៀល ដែលពីមុនយកតែក្នុងមួយឡានពី ២ ម៉ឺនរៀល ទៅ ៥ ម៉ឺនរៀល។
ហើយបើសិនជា ប្រជាពលរដ្ឋមិនចូលបង់ទេ នៅពេល ដែលក្រុមប៉េអឹម
ស្នាក់ការ៧០៧ ដេញចាប់បាន គឺយកលុយ ក្នុងមួយគ្រឿង ៤០ ម៉ឺន ទៅ ៥០
ម៉ឺនរៀល។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ុយ ស្រី
នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ បានឱ្យដឹងតាមទូរស័ព្ទថា
ពិតជាមានការចាប់ខ្លួនមន្ត្រីរបស់លោកទាំង២នាក់ប្រាកដមែន
ហើយការចាប់ខ្លួននេះ
គឺផ្តើមចេញពីការចុះអនុវត្តការបង្ក្រាបបទល្មើសព្រៃឈើ៕
ប្រភពពី Free Press Magazine