រាជធានីភ្នំពេញនឹង មានសេវាកម្មរថភ្លើង សាធារណៈបន្ថែមទៀត នៅឆ្នាំ២០២០
រាជធានីភ្នំពេញ៖ បន្ទាប់ពីមធ្យោ
បាយដឹកជញ្ជូនសាធារណៈ តាមរយៈរថយន្តក្រុង
ដើម្បីរួមចំណែកកាត់បន្ថយបញ្ហាកកស្ទះ ចរាចរ ក្នុងរាជធានីភ្នំពេញ
ចាប់ពីឆ្នាំ២០២០ទៅ
រាជធានីភ្នំពេញ នឹងដាក់ដំណើរការសេវាកម្មរថភ្លើងសាធារណៈបន្ថែមទៀត
ដើម្បីដោះស្រាយចំពោះកំណើនប្រជាពលរដ្ឋ
និងយានយន្តគ្រប់ប្រភេទនោះ។
នេះបើតាមការបញ្ជាក់សំណាក់លោកប៉ា
សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ក្នុងប្រជុំគណៈកម្មការបច្ចេកទេស និងសម្របសម្រួលគម្រោង
លើពង្រាងរបាយការណ៍បញ្ចប់គម្រោងផែនការមេដឹកជញ្ជូនរាជធានី
ភ្នំពេញ សម្រាប់ឆ្នាំ២០៣៥
ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)
កាលពីថ្ងៃទី១៩ សីហា។
លោកប៉ា សុជាតិវង្ស បានអះអាងថា
ជាមធ្យោបាយដោះស្រាយចំពោះមុខក្នុងការសម្រួលប្រព័ន្ធចរារចរណ៍ តាមមហាវិថី
សហពន្ធ័រុស្ស៊ីនេះ ក្នុងរង្វង់ចុងខែសីហាឬដើមខែកញ្ញាខាងមុខនឹង បើក
ការដ្ឋានស្ថាបនា ស្ពានអាកាស និង ផ្លូវក្រោមដីមួយ
កន្លែងទៀតត្រង់ចំណុចភ្លើងសញ្ញាចរាចរណ៍តិចណូ
បន្ទាប់មកនឹងត្រូវសាងសង់ស្ពានអាកាសបន្តទៀត នៅចំណុចភ្លើង សញ្ញាចរាចរណ៍ ហាណូ
ឬភ្លើងសញ្ញាចរាចរណ៍ ផ្សារដីហុយ ក្រៅពី នេះ
អាជ្ញាធរក៏កំពុងរៀបចំបើកឲ្យមានចរាចរទៅមក ស្របតាមបណ្តោយផ្លូវរថ ភ្លើង
ហើយបន្ទាប់ពីដោះស្រាយ ផលប៉ះពាល់ដល់ពលរដ្ឋ ដែលរស់នៅអមសង ខាងផ្លូវនេះ
រួចនឹងក្លាយជាផ្លូវហាយវ៉េ ឬផ្លូវអាកាសអមសងខាងផងដែរ។
មធ្យោបាយដោះស្រាយបញ្ហាកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ
តាមផែនការមេឆ្នាំ២០៣៥ បានបង្ហាញថា ចាប់ពីឆ្នាំ២០១៦
ទៅនឹងបង្កើតឲ្យមានសេវាកម្ម រថយន្តក្រុងចំនួន៥ខ្សែ ឆ្នាំ២០២០ មាន សេវាេកម្ម
រថយន្តក្រុងចំនួន១០ខ្សែ រួមជាមួយនឹង សេវារថភ្លើងសម្រាប់អ្នកធ្វើការ
ឆ្នាំ២០២៥មានរថយន្តក្រុង រថភ្លើងសម្រាប់អ្នកធ្វើការ និង រថភ្លើងល្បឿនលឿន
ទាំងលើដី លើអាកាស និងក្រោមដី ហើយដល់ឆ្នាំ២០៣៥អ្វីៗទាំងអស់
ត្រូវបានរៀបចំរួចរាល់ មានភាពងាយស្រួលដល់អ្នកធ្វើ ដំណើរគ្រប់ប្រភេទ៕
ប្រភពពី Free Press Magazine