រៀតណាម បង្ហាញភាពអើតក្រទម មិនខ្វល់ពីការតវ៉ាទាមទារ របស់ប្រជាពលរដ្ឋ ខ្មែរកម្ពុជាក្រោម
ប៉ុន្តែមន្រ្តីស្ថានទូតវៀតណាមប្រចាំ
កម្ពុជា អើតក្រទម មិនខ្វល់ពីការតវ៉ាទាមទារ
របស់សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរនោះឡើយ។
ការនាំគ្នាឈរតវ៉ាលើកបដាទាមទារ
នៅមុខស្ថានទូតវៀតណាមនាថ្ងៃព្រឹកម្សិលមិញនេះ
រៀបចំឡើងដោយសមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ
ដែលជាការជួបជុំតវ៉ាជាលើកទី៣ របស់ព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនខ្មែរ
កម្ពុជាក្រោម និង ខ្មែរលើ
ទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក ត្រឹង វ៉ាន់ថុង
ទទួលស្គាល់ ការពិតប្រវត្តិសាស្រ្ត នៃទឹកដីខ្មែរក្រោម និងសុំទោសជាសាធារណៈ
នូវពាក្យសម្តី របស់ខ្លួន ដែលបាន និយាយកាឡៃ
ប្រវត្តិសាស្រ្តពិតតែស្ថានទូតវៀតណាម មិនខ្វាយខ្វល់នឹងការតវ៉ានេះឡើយ។
កាយវិការរបស់មន្រ្តីស្ថានទូតវៀតណាម
នាពេលបច្ចុប្បន្ននេះ បាននិងកំពុងបង្ហាញនូវភាពក្រអើតក្រទម យ៉ាងខ្លាំង
មកលើប្រជាជន និងប្រទេសកម្ពុជា ក្នុងនាមខ្លួនជាប្រទេស ដែលមាន
ការរីកចម្រើនជឿន លឿនជាងកម្ពុជា ព្រមទាំង យោងទៅលើប្រវត្តិសាស្រ្តថា
ពួកគេបានជួយកម្ពុជា ចេញពីរបបអាវខ្មៅ ប្រល័យពូជសាស្រ្តប៉ុលពត។តែការជួយនេះ
វៀតណាមខ្លួនឯង ដឹងច្បាស់ថា ខ្លួនក៏ទទួលបានប្រយោជន៍ អ្វីនោះដែរ។
វៀតណាម មិនត្រូវបំភ្លេចគុណបំណាច់
របស់ខ្មែរនោះទេ អំឡុងប្រទេសវៀតណាម ធ្វើសង្រ្គាម ជាមួយសហរដ្ឋអាមេរិក កម្ពុជា
ដែលមានសម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋ ដែលបានជួយ ជ្រោមជ្រែង
វៀតណាមយ៉ាងខ្លាំងក្នុងការផ្គត់ ផ្គង់ស្បៀង និងជំនួយផ្សេងៗទៀត
រហូតទទួលបានជ័យជម្នះ លើយោធា អាមេរិក និងកាន់កាប់ទាំងស្រុង លើដែន
ដីភាគខាងត្បូងមួយនេះ។ កាន់ តពិសេសទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា
នាពេលបច្ចុប្បន្ន បាននិងកំពុងផ្តល់ ជម្រកជ្រកកោនដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់
ឲ្យរស់នៅ និងប្រកបរប រដោយសុខសាន្ត។
វាប្រហែលជាមិនធ្ងន់ធ្ងរនោះទេ
ត្រឹមពាក្យទទួលស្គាល់នូវ ប្រវត្តិសាស្រ្តពិត នៃទឹកដីខ្មែរកម្ពុជា
តាមការទាមទាររបស់ អ្នកតវ៉ា។ ការរំលោភបំពានយកទឹកដី និងការជិះជាន់
ធ្វើទុក្ខលើ ប្រជាពលរដ្ឋខ្មែរក្រោម បានបន្សល់ភាពឈឺចាប់ ខ្លាំងណាស់ទៅហើយ
សម្រាប់ពលរដ្ឋខ្មែរ លើដែនដីកម្ពុជាក្រោម។ ទង្វើរបស់វៀតណាមនាពេលនេះ
គឺកំពុងបញ្ឈឺ ឲ្យពលរដ្ឋខ្មែរលើ និងខ្មែរក្រោម កាន់តែឈឺខ្លាំងថែមទៀត។
ការបញ្ឈឺរបស់ស្ថានទូតវៀតណាមនេះ
វាមិនអាចរំងាប់អារម្មណ៍ នៃការឈឺចាប់បានឡើយ បើលោក ត្រឹង វ៉ាន់ថុង បន្ត
បញ្ឈឺវាមានតែបង្កឲ្យអារម្មណ៍អាវិជ្ជមាន និងការចងគំនុំ របស់ប្រជាពលរដ្ឋ
កាន់តែពុះ កញ្ជ្រោលថែមទៀត។
សំណេរប្រវត្តិសាស្រ្តរបស់អ្នកនិពន្ធជាច្រើន
លើពិភពលោក បានកត់ត្រាយ៉ាងច្បាស់ថា ទឹកដីភាគខាង ត្បូងរបស់ប្រទេស វៀតណាម
ប្រមាណ ២១ ខេត្ត-ក្រុង នាពេលបច្ចុប្បន្ននេះ គឺបាន មកពីការកាត់ទៅឲ្យ
របស់រដ្ឋាភិបាលបារាំង ពេលដាក់ អាណានិគមលើប្រទេសកម្ពុជា កាលពីថ្ងៃទី៤
ខែមិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការព្រមព្រៀងពីខ្មែរ ដែលជាម្ចាស់ ស្រុកនោះឡើយ។
ផ្ទៃដី ដែលកាត់ចេញនេះ មានទំហំ ជាង ៦៨ពាន់គីឡូ ម៉ែត្រក្រឡា (៦៨.៩៦៥
គីឡូម៉េត្រក្រឡា)។
តឹកតាងបញ្ជាក់យ៉ាងច្បាស់ទៀតនោះ
នាពេលបច្ចុប្បន្នលើទឹកដីទាំងនេះ មានប្រជាពលរដ្ឋរាប់សិបម៉ឺន នាក់ ព្រះសង្ឃ
រាប់ម៉ឺនអង្គ ទីអារាមរាប់រយ កំពុងមានវត្តមាន ជាវប្បធម៌ដ៏សម្បូរបែប
របស់ខ្មែរជាច្រើន ផ្សេងទៀត។
កំណត់ត្រាប្រវត្តិសាស្រ្តរបស់ខ្មែរកម្ពុជា
បានបញ្ជាក់ថា វៀតណាម បានព្យាយាមធ្វើទុកបុកម្និញ សព្វបែបយ៉ាងលើ
ប្រជាពលរដ្ឋខ្មែរក្រោម តាមរយៈការកាប់សម្លាប់ អ្នកតស៊ូខ្មែរក្រោម
ជាច្រើននាក់ ក្នុងបំណងលុបបំបាត់ឲ្យអស់ នូវ
វប្បធម៌ខ្មែរលើដែនដីភាគខាងត្បូង៕កូនខ្មែរ
ប្រភពពី Free Press Magazine