អាម៉ុចដា ខូចចិត្តរឿងស្នេហា ទៅលោតទឹកសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វារ

8/12/2014 0 Comments A+ a-

ភ្នំពេញៈ កាលពី ព្រឹកថ្ងៃទី១២ ខែសីហា នេះ មានការភ្ញាក់ផ្អើលមួយ នៅលើស្ពាន ជ្រោយ ចង្វារ មាននារីវ័យក្មេងម្នាក់ បានសម្រេចបញ្ចប់ជីវិតរបស់ខ្លួន ដោយលោតទឹកសម្លាប់ខ្លួន ពីលើស្ពាន ហើយនារីវ័យក្មេង ដែលគិតខ្លីម្នាក់នោះ ត្រូវបានទស្សនិកជនស្គាល់ យ៉ាងច្បាស់ថា ជាតារាសម្តែង សម្បុរស្រអែម ស្រស់ កញ្ញា អ៊ុំ មន្ថាកាន ហៅ អាម៉ុចដា ។
ទាក់ទងនឹងរឿងរ៉ាវដែល ភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ ត្រូវម្ចាស់សាម៉ីខ្លួន កញ្ញា អាម៉ុច រៀបរាប់ ទាំងទឹកភ្នែកប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃកើតហេតុ នាងនិងសង្សារជាឧត្តមសេនីយ៍ បានឈ្លោះ ប្រកែកគ្នា ដោយសង្សារមិនចូលចិត្ត ឲ្យនាងដើរលេងពេលយប់ ដែលជាដើមហេតុ ធ្វើឲ្យ ពួកនាងឈ្លោះ ប្រកែកគ្នា យ៉ាងខ្លាំង ហើយពេលនោះសង្សារ នាងបានទះកំផ្លៀងនាង៣ដៃ ។ ក្រោយពីមានបញ្ហា បែបនោះរួច ដោយសារតែការឈឺចាប់ និងតូចចិត្ត នាងបានរត់ចេញពីផ្ទះ បម្រុងមកលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ បញ្ចប់ជីវិតតែត្រូវបានគេឃាត់ ។
ជាមួយគ្នានោះមុនពេលដែល តារាស្រីរូបនេះទៅលោតទឹកសម្លាប់ខ្លួន នាងបានសរសេរសារខ្លីមួយ បង្ហោះលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ជាភាសាអង់គ្លេសថា “Sorry love good bye not day back” ដែលមានន័យថា “សុំទោសបងសម្លាញ់ លាហើយគ្មានថ្ងៃ ត្រឡប់វិញ ឡើយ ” ។ តាមរយៈមួយឃ្លានេះ បានសរបញ្ជាក់ច្បាស់ហើយថា តារាស្រីល្បីឈ្មោះគួរសមរូបនេះ ពិតជាមានបំណងចង់ បញ្ចប់ជីវិត ដោយសារតែរឿងស្នេហា ពិតប្រាកដមែន ។
ពាក់ព័ន្ធនឹងព័ត៌មាននេះគេហទំព័រ Looking TODAY បានទាក់ទងទៅ កញ្ញា អាម៉ុច ដើម្បី សាកសួរជុំវិញ ព័ត៌មាន នេះដែរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះ ដោយទាក់ទងទៅ ជាច្រើនលើកច្រើនសារ តែគ្មានអ្នកទទួល ។
តារាស្រីអភ័ព្វស្នេហ៍ កញ្ញា អាម៉ុចដា នាពេលកន្លងមកធ្លាប់បានរៀបរាប់ ពីជីវិតស្នេហាអភ័ព្វ របស់នាង ប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងថា ឆាកជីវិតរបស់នាង ហាក់ដូចជា កណ្តោចកណ្តែងខ្លាំង ណាស់ នាងត្រូវរស់នៅជាកូនកំព្រា ខំត្រដររស់តែម្នាក់ឯងហើយ ងាកមករឿងស្នេហាក៏មិន ដែលសមប្រកបម្តងណាឡើយ ស្នេហាដែលនាងធ្លាប់ឆ្លងកាត់ គឺត្រូវដើរដល់ផ្លូវបញ្ចប់បន្សល់ ឲ្យនាងត្រឹមតែការឈឺចាប់ម្តង ហើយម្តងទៀត តែដល់ពេល ដែលនាងបាន ជួបស្នេហ៍ពិតត្រូវសម្រេច ចិត្តរៀបការសាងសុភមង្គល ស្រាប់តែបុរសនោះ ខ្យល់គរស្លាប់ចោលទៀត ។
ថ្មីៗនេះនាងក៏ត្រូវជួបរឿង ឈឺចាប់ម្តងទៀតដោយស្នេហ៍ថ្មី ជាមួយគូស្នេហ៍មានងារជា ឧត្តមសេនីយ៍ នោះត្រូវដើរដល់ផ្លូវ បញ្ចប់ពាក់កណ្តាលទី ទើបធ្វើឲ្យនាងគិតខ្លី មានបំណងសម្លាប់ ខ្លួនតែម្តងទៅ ៕