មេប៉េអឹមស្រុកបូរី ជលសារចាប់ត្រីឆ្លូញ របស់ប្រជាពលរដ្ឋ សង្ស័យរកចំណូល អោយចៅហ្វាយស្រុក
តាកែវ: ប្រជាពលរដ្ឋដែលប្រកបរកស៊ីដឹកត្រីនៅស្រុកបូរីជលសារ
បាននាំគ្នារិះគន់យ៉ាងខ្លាំងទៅលើលោក ឡា ស្មាអែល
មេបញ្ជាការប៉េអឹមស្រុកបូរីជលសារ
ចាំជំរិតទារប្រាក់ពីពួកគាត់ពេលពួកគាត់ដឹកត្រីឆ្លូញ
យកមកផ្សារកំពង់អំពិល។ គេសង្ស័យថា មេប៉េអឹមរកចំណូលអោយចៅហ្វាយស្រុក
ទើបចៅហ្វាយស្រុក នៅសម្ងំស្ងៀម។
ជាក់ស្តែង កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ មេប៉េអឹមស្រុកបូរីជលសារ បានចាប់ត្រីឆ្លូញចំនួន ៣០០ គីឡូក្រាម ដោយទារប្រាក់ចំនួន ២ លានរៀល ប៉ុន្តែត្រូវរូវគ្នាត្រឹមតែប្រាក់ចំនួន ២០០ ដុល្លារតែប៉ុណ្ណោះ។
អ្នករកស៊ីដឹកត្រីលក់ម្នាក់ បានដឹកត្រីឆ្លូញប្រមាណ ៣០០ គីឡូតាមតាមទូកបំរុងយកដាក់លើរថយន្តតូចមួយគ្រឿង ដើម្បីយកទៅលក់នៅភូមិកំពង់អំពិល ឃុំបុរីជលសារ ស្រាប់តែលោក ឡា ស្មាអែល មេបញ្ជាការកងរាជអាវុធហត្ថស្រុកបុរីជលសារ ដែលកំពុងស្រវឹងស្រាខ្លាំង បានបញ្ជាឲ្យមន្ត្រីរបស់លោកចាប់ឃាត់ត្រីឆ្លូញនេះ ទៅទុកនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុក ដោយចោទប្រកាន់ថា ដឹកត្រីគ្មានលិខិតស្នាម។
ប្រភពព័ត៌មាន បានអោយដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថស្រុក បានទាប្រាក់ពីម្ចាស់ត្រីចំនួន២លានរៀល តែម្ចាស់ត្រីបានអង្វករហូតដល់យប់ជ្រៅ ព្រោះតែត្រីទាំងអស់នោះមិនមានតម្លៃស្មើនិងការទារបស់មន្ត្រី កងរាជអាវុធហត្ថនោះទេ ដល់យប់ជ្រៅទើបយល់ព្រមយកប្រាក់២០០ដុល្លារ។
ប្រភពខាងលើ បានបញ្ជាក់ថា រាល់អ្នកប្រកបរបបរកស៊ីដឹកត្រីលក់ទាំងអស់ នៅស្រុកបុរីជលសារ ត្រូវតែបង់លុយឲ្យមន្ត្រីអាវុធហត្ថ ប៉ុន្តែនៅល្ងាចដែលចាប់ត្រីនោះ គឺបណ្ដាលមកពីលោក ឡា ស្មាអែល មេបញ្ជាការកងរាជអាវុធហត្ថស្រវឹងជោកជាំ ទើបបានជាលោកមិនស្គាល់ទូកដែលបានបង់លុយឲ្យលោកមួយរដូវកាល រួចហើយនោះ។
ក្នុងការចោទប្រកាន់នេះ លោក ឡា ស្មាអែល មេបញ្ជាការកងរាជអាវុធហត្ថស្រុកបុរីជលសារ មិនអាចសុំការបំភ្លឺបានទេ។ ចំណែកលោក ស៊ុត ខុន អភិបាលស្រុកបុរីជលសារ ក៏មិនបានដែរ ព្រោះពេលទូរស័ព្ទលើកទី១ ចូលតែមិនលើក ដល់ទូរស័ព្ទក្រោយៗទៀត គឺគ្មានការឆ្លើយតបរហូត៕
ប្រភពពី CEN