កូនស្រីនាំសាហាយ មកដេកក្នុងបន្ទប់ ម្ដាយចាក់សោរពីក្រៅ ហើយទូរស័ព្ទហៅ កូនប្រសារ

8/29/2014 0 Comments A+ a-

ភ្នំពេញ ៖ ស្ដ្រីម្នាក់ដែលមានប្ដី និងកូន ស្រីម្នាក់អាយុ ៥ឆ្នាំទៅហើយ បែរជាផិត ក្បត់លួចមានសហាយ នាំមកដេកដល់ក្នុង ផ្ទះ ខណៈដែលប្ដីរវល់ចេញទៅធ្វើការងារ នៅតាមខេត្ដ រហូតដល់ម្ដាយបង្កើតខាង ស្រី ធ្វើការហាមឃាត់ និងប្រៀនប្រដៅមិន ស្ដាប់ ក៏ចាក់សោរបន្ទប់បង្ខាំងកូនស្រី និងប្រុសសហាយ រួច ហើយទូរស័ព្ទប្ដឹងសមត្ថ កិច្ច និងហៅកូនប្រសារឱ្យមកមើលជាក់ស្ដែង ដោយសារតែគាត់មានចិត្ដ អាណិត កូនប្រសារដែលជាមនុស្សស្លូតបូត ។
ហេតុការណ៍ដែលកម្រនឹងកើតមាន ខាងលើនេះបានកើតឡើង កាលពីវេលា ម៉ោង ១១យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៤ ម្សិលមិញនេះ ស្ថិតនៅក្នុងភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។
ស្ដ្រីដែលផិតក្បត់ជាមួយប្ដី លួចទៅមាន សហាយនាំមកដេកដល់ក្នុងផ្ទះខាងលើនេះ ត្រូវបានគេស្គាល់ ឈ្មោះ ពើប ច្រឹប អាយុ ២១ឆ្នាំ មានមុខរបរ ជាកម្មករកាត់ដេរ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាង លើនេះ ។ រីឯប្ដីវិញត្រូវបានគេស្គាល់ឈ្មោះ សែម វ៉ែន អាយុ ៣០ឆ្នាំ ជាបុគ្គលិកក្រុម ហ៊ុមអគ្គិសនី មាន ស្រុកកំណើតនៅភូមិអូរ ព្រៀល ឃុំស្វាយរំពា ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ដោយពួកគេមានកូនស្រីអាយុ ៥ ឆ្នាំម្នាក់នៅក្នុងបន្ទុក ។ដោយឡែកប្រុសជា សហាយស្មន់ ត្រូវបានគេស្គាល់ឈ្មោះ ឆេង  រ៉េន អាយុ ២៦ឆ្នាំ មានមុខរបរកម្មករសំណង់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឱ្យដឹងថា នៅមុនពេលកើតហេតុខណៈដែល ម្ដាយបង្កើតរបស់ ស្ដ្រីដែលលួចមានសហាយ ស្មន់ខាងលើនេះបានដឹងថា ប្រុសជាសហាយស្មន់ ដែលស្នាក់នៅបន្ទប់ជួល ទល់មុខគ្នា នោះ បានលបលួចចូលមកដេកនៅក្នុង បន្ទប់ជាមួយកូនស្រីរបស់ខ្លួន ស្ដ្រីជាម្ដាយក៏បាន យកសោរមកចាក់ពីខាងក្រៅ រួចហើយ ទូរស័ព្ទប្រាប់កូនប្រសារ និងប្ដឹងទៅសមត្ថ កិច្ចផងដែរ ដើម្បីឱ្យ មកចាត់វិធានការតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ស្ដ្រី ជាម្ដាយបានធ្វើការអះអាង ប្រាប់គេឯង នៅកន្លែងកើតហេតុថា ខ្លួនបានដឹងនូវទង្វើ របស់កូនស្រី ដែលលួចផិតក្បត់នេះជាយូរ មកហើយ តែកន្លងមកខ្លួនតែងតែធ្វើការ ប្រដែប្រដៅជាញឹកញាប់ តែកូនស្រីមិនព្រម ស្ដាប់ ពេលខ្លះថែមទាំងថាឱ្យច្រាស់ឆ្អេះមក ឱ្យម្ដាយថែម ទៀតផង ។ ស្ដ្រីជាម្ដាយបាន រៀបរាប់បន្ដថា កូនប្រសាររបស់គាត់ដែល ជាបុគ្គលិកក្រុមហ៊ុនអគ្គិសនី ឧស្សាហ៍ចេញ ទៅធ្វើការងារនៅតាមខេត្ដ ពេលខ្លះ១ខែ ទើបមកផ្ទះម្ដង ។ ចំណែកកូនស្រីរបស់ខ្លួន បានជួលបន្ទប់មួយស្នាក់នៅ ៣នាក់ ជាមួយ នឹងស្រីៗ ដែលជាកម្មករកាត់ដេរដូចគ្នា ។ លុះក្រោយមក ស្រាប់តែកូនស្រីរបស់គាត់ បានលួចស្រឡាញ់គ្នា ជាមួយនឹងកម្មករ សំណង់ម្នាក់ ដែលជួលបន្ទប់ស្នាក់ នៅទល់មុខគ្នា ដោយសារតាមរយៈឧស្សាហ៍ជួបជុំ ផឹកស៊ីជាមួយគ្នា ដោយពេលខ្លះកូនប្រសារ ក៏ផឹកស៊ី និងស្គាល់រាប់អានគ្នាជាមួយនឹង ប្រុសសហាយស្មន់នេះផងដែរ ។ ហើយករណី កូនស្រីរបស់គាត់លួច មានសហាយស្មន់ផិត ប្ដីខាងលើនេះ អ្នកជិតខាងភាគច្រើនបានដឹង ហើយគាត់មានការខ្មាស់អៀន សូម្បីតែអ្នកស្នាក់នៅជាមួយ ក៏ដឹងយ៉ាងច្បាស់ផង ដែរ ដោយសារតែកូនស្រីរបស់គាត់បាន រៀបចំគ្រែ ដាក់នៅពីលើបន្ទប់ទឹក សម្រាប់ ឱ្យមិត្ដភក្ដិទាំង២នាក់ដេក ហើយខ្លួននឹង សហាយស្មន់ គឺដេកនៅគ្រែ ខាងក្រោម ។
លុះនៅយប់កើតហេតុ ដោយឃើញ ប្រុសជាសហាស្មន់របស់កូនស្រី ដើរចេញពី បន្ទប់របស់ខ្លួន ចូល មកដេកនៅក្នុងបន្ទប់ កូនស្រី ធ្វើឱ្យខ្លួនដែលជាម្ដាយទ្រាំមិនបាន ណាមួយអាណិតកូនប្រសារ ក៏បាន សម្រេច ចិត្ដ យកសោរទៅចាក់ទ្វារជាប់ពីខាងក្រៅ  រួចហើយទូរស័ព្ទប្រាប់កូនប្រសារឱ្យដឹង និងប្ដឹង ទៅសមត្ថកិច្ចមូលដ្ឋានផងដែរ។ក្រោយ សមត្ថកិច្ច និងប្ដីមកដល់បែករឿងស្ដ្រីខាងលើ បានធ្វើការអះ អាងថា ខ្លួនបានលួច ស្រឡាញ់គ្នា ជាមួយនឹងបុរសជាកម្មករ សំណង់ខាងលើនេះ អស់រយៈពេល ប្រមាណ ៨ខែមកហើយ ហើយឥឡូវបើជ្រុលតែបែក រឿងទៅហើយនោះ ខ្លួនមិនវិលក្រោយវិញ នោះទេ គឺសុខចិត្ដលែងប្ដី យកប្រុសសហាយ ធ្វើជាប្ដីវិញ ។ ចំណែកបុរសជាប្ដីបានធ្វើការ អះអាងថា ខ្លួនបាន សង្ស័យទៅលើប្រពន្ធ លួចទាក់ទងគ្នា ជាមួយបុរសជាកម្មករ សំណង់ខាងលើយូរមកហើយ គ្រាន់តែ ចាប់ភស្ដុតាងមិនបាន ពេលខ្លះផឹកស៊ីជាមួយគ្នា ខ្លួនបានលួចសួរផងដែរ ដោយបុរសជាកម្ម ករសំណង់ រូបនោះ ធ្វើការអះអាងថា រូបគេ ពិតជាធ្លាប់លួចស្រឡាញ់ប្រពន្ធរបស់ខ្លួនទៀតផង ។ ឥឡូវបើប្រពន្ធ សុំលែងទៅហើយ ខ្លួនក៏មិនយល់ទាស់នោះដែរ តែត្រូវតែបង់ជំងឺចិត្ដមកឱ្យខ្លួនទើបចប់រឿង ៕