បុរសវ័យចំណាស់ ពីរនាក់ ប្តី-ប្រពន្ធ ត្រឡប់មកពីធ្វើបុណ្យ បើករថយន្តធ្លាយធុងប្រេង ហូរបណ្តាលឲ្យ ភ្លើងឆាប
ក្រចេះ ៖ រថយន្តម៉ាក ISUZU មួយបាំងកន្លះមួយគ្រឿង
ធ្លាយធុងប្រេង ហូរចេញតាមផ្លូវ ខណៈដែល ម្ចាស់ កំពុងតែបើកបរលើផ្លូវជាតិលេខ៧
ត្រូវបានរឆាបឆេះអស់ទាំងស្រុង វេលាម៉ោង១២ ថ្ងៃត្រង់ទី២៨ ខែសីហា
នៅចំណុចក្បែរព្រលានយន្តហោះ ស្ថិតក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ។
រថយន្តមួយគ្រឿងម៉ាក ISUZU មួយបាំងកន្លះ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៣ បើកបរដោយបុរស វ័យ ចំណាស់ពីរនាក់ ប្តី-ប្រពន្ធ ដែលដឹកសម្ភារៈគ្រឿងសង្ហាររឹម និងប្រេងមួយកាន ដាក់លើរថយន្តផ្នែកខាង ក្រោយ គឺត្រូវបានភ្លើងឆាបឆេះតែមួយពព្រិចភ្នែក ខូចខាតរថយន្តទាំងស្រុង ដោយបន្សល់ទុក សាឡុង ឈើមួយគ្រឿង ត្រូវប្រជាពលរដ្ឋជួយអន្តរាគមន៍ទាញយកបាន ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះឆាបឆេះ ត្រូវគេសន្និដ្ឋាន ថា បណ្តាលមកពីរថយន្តលិចប្រេងហូរចេញរហូត ចាប់ពីចំណុចខ្លាស្ទុះមក ស្របពេលនោះ គេបាន ឃើញផ្សែង និងអណ្តាតភ្លើងតូចមួយ ចាប់ផ្តើមឆេះនៅផ្នែកខាងក្រោយនៃរថយន្ត ក៏បង្កឲ្យមានភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាស្រែកប្រាប់ តែដោយសាររថយន្តរងគ្រោះបើកលឿន មិនអាចស្តាប់លឺ ក៏មានរថយន្តអ្នកឃើញហេតុការណ៍នោះ បើកដេញតាមក្រោយ ដើម្បីប្រាប់ និងនាំគ្នាជួយពន្លត់ ខណៈ នោះ អណ្តាតភ្លើងចាប់ផ្តើមឆេះកាន់តែខ្លាំងឡើងមិនអាចជួយបាន ។
តាមការៀបរាប់ របស់ម្ចាស់រថយន្តឈ្មោះ សុខ ធឿន អាយុ ៥២ឆ្នាំ ជាអ្នកបើកបរ និងស្ត្រីជាប្រពន្ធ ឈ្មោះ ទ្រី ហឿង អាយុ ៥០ឆ្នាំ មានទីលំនៅស្រុកព្រះស្តេច ខេត្តព្រៃវែង បាននិយាយថា រថយន្តលោក ទើបនឹងទិញដែលមានតម្លៃជាង ៣ ម៉ឺនដុល្លារ ហើយពីរនាក់ប្តី-ប្រពន្ធទើបនឹងត្រឡប់មកពីធ្វើបុណ្យ នៅ ខេត្តរតនគីរី ធ្វើដំណើរត្រឡប់ទៅស្រុក កំណើតនៅខេត្តព្រៃវែងវិញ ដោយពួកគាត់មិនបានដឹងថា រថយន្តរបស់ពួកគាត់លេចប្រេងនោះទេ រហូតទល់មានរថយន្តគេផ្សេងមួយគ្រឿងទៀត ចង្អុលប្រាប់ នោះពួកបានឈប់រថយន្តភ្លាម ខណៈនោះមានអ្នកដំណើរចុះជួយពន្លត់ដែរ តែមិនអាចជួយពន្លត់ទាន់។
អណ្តាតភ្លើងឆេះរោល អំឡុងពេលតែជាងកន្លះម៉ោងប៉ុណ្ណោះ រថយន្តមួយគ្រឿងនេះឆេះអស់ទាំងស្រុង សល់តែដែកគ្រោងឆ្អឹងតែប៉ុណ្ណោះ តែទោះជាយ៉ាងណាពុំមានបង្ក គ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឡើយ ៕