អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ៣ខ្នង នៅសង្កាត់ ប៉ោយប៉ែត

8/28/2014 0 Comments A+ a-

home 3បន្ទាយមានជ័យ ៖ អគ្គិភ័យមួយ បាន ឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ជាប្រភេទផ្ទះល្វែង ចំនួន៣ នៅសង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយ ប៉ែត ខេត្ដបន្ទាយមាន ជ័យកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៤ នេះ ។
ប្រភពព័ត៌មានពីខេត្ដបន្ទាយមានជ័យ បានឱ្យដឹងថា អគ្គិភ័យនេះ ត្រូវក្រុមពន្លត់ ជួយអន្ដរាគមន៍ ហើយពេលនេះ អគ្គិភ័យ បានរលត់ហើយ ។
ប្រភពព័ត៌មានបានបន្ដថា គ្រោះអគ្គិ ភ័យខាងលើ មិនដឹងពីមូលហេតុ ពិតប្រាកដនៅឡើយទេ ហើយ ទំហំនៃការខូចខាត ផ្ទះចំនួន២ខ្នង ក្នុងចំណោម ៣ខ្នងរងការខូចខាតប្រហែល៨០ភាគរយ  ។
អធិការនគរបាល ក្រុងប៉ោយប៉ែត លោកអ៊ុំ សុផល បានឲ្យនិយាយថា ម្ចាស់ផ្ទះរងគ្រោះ ត្រូវបានម្ចាស់ឈ្មោះរ៉ី ជួលទៅឲ្យ ឈ្មោះឡេង ជាមន្រ្តីយោធា ទំនាក់ ទំនងព្រំដែន ដាក់ខោអាវគីប ។
លោកអធិការបានឲ្យដឹងបន្តថា អគ្គិភ័យនេះបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសតូច ហើយឆេះរាលដាលតែម្តង ។ នៅក្នុងការជួយអន្តរាគមន៍នេះ រថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង បានជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ៕