វេជ្ជបណ្ឌិតអាម៉េរិក ៖ Ebola ពិតជាសាហាវ លើសពីការ គិតទុកទៅទៀត
វ៉ាស៊ីនតោន ៖ ប្រធានមជ្ឈមណ្ឌល
សុខភាពត្រួត ពិនិត្យនិងបង្ការជំងឺ លោកវិជ្ជបណ្ឌិត Tom Frieden បាននិយាយ
កាលពីថ្ងៃពុធ អំពីការសាយភាយ ជំងឺ Ebola ដ៏ខ្លាំងក្លានៅក្នុង ប្រទេស
អាហ្រ្វិចខាងលិចថា ” វាពិតជាសាហាវលើសពីការ គិតរបស់ខ្ញុំទៅទៀត។
ជារៀងរាល់ថ្ងៃ ការសាយភាយនៃជំងឺ Ebola នៅតែ បន្ត ដូច្នេះវាកំពុងបង្កើនហានិសភ័យពីប្រទេសមួយទៅ
ប្រទេសមួយផ្សេងទៀត។ មិនយូរមិនឆាប់ ពិភពលោក នឹងរួមគ្នា ដើម្បីជួយប្រទេស
លីបេរីយ៉ា និង អាហ្វ្រិចខាងលិច ហើយយើងនឹងរក្សាឲ្យមាន សុវត្ថិភាពបន្តទៀត ” ។
ទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអិនសហរដ្ឋអាម៉េរិក
បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០១៤ ដោយផ្អែកតាមសម្តីរបស់
លោកវិជ្ជបណ្ឌិត Frieden ដែលបានបា្រប់ ភ្នាក់ងារស៊ីអិនអិន ប្រចាំនៅតំបន់
Nima Elbagir នៃរដ្ឋ Monrovai ប្រទេស លីបេរីយ៉ា ថា មន្រ្តីសុខាភិបាល
បានដាក់ អ្នកដែលមានផ្ទុកជំងឺ Ebola ឲ្យឆ្ងាយពីគេ នៅក្នុងទីក្រុងដាច់ ស្រយាល
ដោយសារតែជម្ងឺនេះបានរីករាល ដាលយ៉ាងសាហាវ ឃោរឃៅបំផុត។
យោងទៅតាម អង្គការសុខភាពពិភពលោក (WHO)
បានឲ្យដឹងថា ចាប់តាំងពីជំងឺ Ebola សាយភាយពី ខែធ្នូមក មនុស្សប្រមាណជា ២.៦០០
នាក់ បានឆ្លងជំងឺ Ebola នៅក្នុងប្រទេស លីបេរីយ៉ា ហ្គីណេ សៀរ៉ាឡេអូន និង
នីហ្សេរីយ៉ា និង បណ្តាលឲ្យស្លាប់ជាង ១.៥០០ នាក់៕
________________