ពិតជាអស់កង្វល់ ហើយសំរាប់អ្នក ដែលមានស្បែក ជ្រីញជ្រួញ!!
ស្បែកជ្រីវជ្រួញ គឺជាបញ្ហា ដែលមនុស្សទាំងប្រុស ទាំងស្រី ភាគច្រើនកំពុង
ប្រឈមមុខ។ អ្នកខ្លះកើតមកមានស្បែកតឹងណែន ស ស្អាត អំណោយផលមកពី ធម្មជាតិ
ប៉ុន្តែអ្នកខ្លះ អកុសល នៅវ័យក្មេងសោះ ស្បែកក៏ជ្រួញបាត់ទៅហើយ។
ភាពជ្រីវជ្រួញមុនវ័យ បណ្តាលមកពី លក្ខខណ្ឌបរិស្ថានកខ្វក់ និងជាតិគីមី ដែលមាន
នៅក្នុងផ្សែងផ្សេងៗ អាចបំផ្លាញកោសិកាស្បែកបាន។ ដូចនេះ
ដើម្បីការពារបញ្ហានេះ កុំឲកើតមានឡើង អ្នកគូរតែបរិភោគ បន្លែ ផ្លែឈើ
គ្រាប់ធញ្ញជាតិ និងពពួកសណ្តែក ឲបានគ្រប់គ្រាន់។ មិនត្រឹមតែប៉ុណ្ណោះទេ
អ្នកគួរតែ ញ៉ាំទឹកឲបាន ៨ ទៅ ១០ កែវជារៀងរាល់ថ្ងៃ ដើម្បីរក្សាស្បែកឲមានសំណើម
និងត្រូវលាបឡេការពារកំដៅថ្ងៃ មុនពេលចេញទៅ ខាងក្រៅ។ ម៉្យាងទៀត
អ្នកគួរតែជៀសវៀងការបរិភោគ ភេស្ជៈដែលមានជាតិអាកុល បារី និងកាហ្វេអ៊ីន។
រីឯខាងក្រោមនេះ គឺជាវិធីងាយៗ បែបធម្មជាតិ ក្នុងការព្យាបាល ស្បែកជ្រីវជ្រួញ៖

វិធីទី ១
យកពងមាន់តែផ្នែកស លាបលើស្បែកដែលជ្រួញ ហើយទុក ២០នាទី ទើបលាងចេញដោយប្រើទឹកក្តៅឧណ្ណៗ។
វិធីទី ២
កិនផ្លែបឺរ ១/២ ផ្លែ រួចលាយក្រែមស្រស់ ២ស្លាបព្រាបាយ គ្រាប់កប្បាស ២ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ស្លាបព្រាបាយ រួចកូរឲសព្វ បន្ទាប់មកលាបទៅលើស្បែក ១ម៉ោងក្រោយមកទើបលាងទឹកចេញ។
វិធីទី ៣
យកផ្លែល្ហុង និងចេកច្របល់ចូលគ្នា រួចលាបទៅលើស្បែក ដោយទុក ២០នាទី ទើបលាងទឹកចេញជាមួយនឹង ទឹកក្តៅឧណ្ណៗ
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ homeveda