ប៉ូលិសស្រុកឧត្តុង្គ ស្ទាក់ផ្លូវអ្នកស្រុក ឱរ៉ាល់ឡើងមកតវ៉ានៅភ្នំពេញ
ក្បួនឡានអ្នកភូមិឱរ៉ាល់ ដែលដង្ហែឡើងមកតវ៉ានៅធនាគារ អេ.អិន.ហ្សិត នៅភ្នំពេញ ថ្ងៃទី១៤ ខែសីហា។
តំណាងអ្នកភូមិឱរ៉ាល់ លោក ចេង សុភាព
ឲ្យដឹងថា ក្បួនឡានអ្នកតវ៉ា ១ខ្សែដែលឡើងមកភ្នំពេញ
តាមផ្លូវជាតិលេខ៥ ត្រូវប៉ូលិសចរាចរណ៍ស្រុកឧត្តុង្គ
ស្ទាក់ផ្លូវនៅចំណុចព្រះស្រែ ក្បែរវាំងចាស់នៅព្រឹកនេះ។
អ្នកស្រុកឱរ៉ាល់ និងស្រុកថ្ពង
គ្រោងឡើងមកតវ៉ានៅភ្នំពេញ មុខធនាគារ អេ.អិន.ហ្សិត
ពីព្រោះធនាគារនេះ បានឲ្យក្រុមហ៊ុនស្ករសភ្នំពេញ
ខ្ចីលុយទៅអភិវឌ្ឍន៍ដាំអំពៅនៅខេត្តកំពង់ស្ពឺ
ដែលបានរំលោភយកដីពួកគាត់។
សូមរង់ចាំអានព័ត៌មានពិស្ដារ…
ប្រភពពី វិទ្យុអាស៊ីសេរី